លោក ស៊ុន ចាន់ថុល រំពឹងថា​កំពង់ផែ’’ដង​ទង់’’និង​កំពង់​ផែ’’ទេសចរណ៍​ខេត្តកំពត’’​នឹងសាង​សង់​រួច​​រាល់​ក្នុងឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៥ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរំពឹងថា កំពង់​ផែ’’ដងទង់’’ដែលស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ និងកំពង់ផែ’’ទេសចរណ៍ខេត្តកំពត’’ នឹងឲ្យរួចក្នុងឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ឆ្នាំនេះកម្ពុជា មានកំពង់ផែចំនួន៣ដែលបានសាងសង់រួចនិងកំពុងដំណើរការ​សាង​សង់។ ក្នុងនោះរួមមានទី១ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ស្ថិតក្នុងក្រុងកែប ខេត្តកែប ដែលបានសម្ពោធឱ្យ​ប្រើប្រាស់កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ។ទី២ កំពង់ផែទេសចរណ៍ខេត្តកំពត កំពុងដំណើរការសាងសង់ គ្រោង​នឹងបញ្ចប់នៅកក្កដា ឬយ៉ាងយូរក្នុងកញ្ញា ឆ្នាំនេះ។ និងទី៣ កំពង់ផែដងទង់ ក្នុងខេត្តកោះកុង គ្រោងនិងបញ្ចប់ចុងឆ្នាំនេះ។

លោករដ្ឋមន្ត្រី បន្តថា កំពង់ផែទាំង៣នេះ គឺសាងសង់ឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងនោះ កំពង់ផែ​ទេស​ចរ​ណ៍​កែប-កោះទន្សាយ និងកំពង់ផែ’’ដងទង់’’ ប្រើប្រាស់ថវិកាជាតិ រីឯកំពង់ផែទេសចរណ៍ខេត្តកំពត ប្រើប្រាស់​ថវិកាកម្ចីពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕