អ្នកជំនាញឥណ្ឌា៖ yoga ជួយសុខភាព និង​លើក​ស្ទួយ​សន្តិភាពក្នុងពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

ក្នុងទិវាយោគៈអន្តរជាតិ លើកទី៨ ដែលបានប្រព្រឹត្តិទៅនៅបរិវេណព្រះលានជល់ដំរី នៃប្រាសាទអង្គរធំ ក្រុង​សៀម​រាប កាលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ អ្នកជំនាញរបស់ឥណ្ឌា បានលើកឡើងថា ការធ្វើយូហ្កា (Yoga) មិន​ត្រឹមតែ​ជួយ​ដល់ សុខ ភាព​ផ្លូវកាយ ផ្លូវចិត្តប៉ុណ្ណោះទេ  Yoga ក៏បានជួយលើកស្ទួយសន្តិភាពក្នុងពិភពលោកថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង៥០០នាក់ លោក Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ស្ថាន​ទូត​ឥណ្ឌាប្រចាំនៅកម្ពុជា  បានលើកឡើងថា ការធ្វើយោគៈ គឺជាការហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណ មានដើមកំណើតនៅប្រទេសឥណ្ឌា ដោយពាក្យថា “យោគ” នេះមកពីសំស្ក្រឹត និងមានន័យថាចូលរួមឬរួបរួម។សំខាន់​ជាងនេះ យោគៈ គឺលើកស្ទួយនូវសន្តិភាព ក្នុងពិភពលោកដែលស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiva | Kutumbakam ដែលមានន័យថា “ពិភពលោកគឺជាគ្រួសារតែមួយ”។

លោក បន្តថា យោគៈ និង Ayurveda ដែលជាប្រព័ន្ធវេជ្ជសាស្ត្ររបស់ឥណ្ឌាកំពុងមានការពេញនិមយ និងមានប្រសិទ្ធិខ្ពស់ បន្ទាប់ពីមានការប្រើប្រាស់ជាច្រើនសតវត្សមកហើយ យោគៈ និងអាយុវេដ្ត គឺជាវិទ្យាសាស្ត្រដ៏​ពិសិដ្ឋបំផុតសម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ។ ទាំង Yoga និង Ayurveda គឺជាសិល្បៈ វិទ្យាសាស្ត្រ និងទស្សនវិជ្ជាដែលមានទំនាក់ទំនងផ្នែកសំខាន់ៗទាំងបួន​នៃសុខភាព គឺផ្នែករាងកាយ ផ្លូវចិត្ត សង្គម និងវិញ្ញាណ ។ ដោយ៖ ពិសី

ជុំវិញការលើកឡើងនេះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងដែរថា តាមរយៈ​ព្រឹត្តិការ​ណ៍យោគៈ​នេះ កម្ពុជាបានចូលរួមអបអរ ជាមួយបណ្តាប្រជាជាតិនានានៅក្នុងពិភពលោក ហើយគោលដៅ​ទេស​ចរណ៍របស់កម្ពុជា “ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកប ដោយភាពកក់ក្តៅ”នឹងត្រូវបានធ្វើការផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេស​ចរអន្តរជាតិ​រាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់កម្ពុជាបន្ថែមទៀត។

ពាក់ព័ន្ធនឹងទិវាយោគៈអន្តរជាតិ លើកទី៨នេះ ដែរ កាលពីទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅក្នុងបរិវេណទីធ្លា ស្តាតអូឡាំពិក រាជធានី​​ភ្នំពេញ ជាថ្មីម្តងទៀត បន្ទាប់ពីព្រឹត្តិការណ៍នៅខេត្តសៀមរាប។

គួរបញ្ជាក់ដែរថា ទិវាយយគៈអន្តរជាតិ បានរៀបចំបានចំនួន៦ លើករួចមកហើយ នៅគ្រប់គោលដៅ​ទេសចរណ៍ដ៏​ពេញ​និយមចំនួន៤ គឺរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, នៅខេត្តបាត់ដំបង។ តាមរយៈទិវានេះ អ្នករៀប​ចំ​កម្ម​វិធី​​​នេះ បានចាត់ទុកថា លំហាត់ប្រាណយោគៈ គឺមានអត្ថប្រយោជន៍ទ្វេដង ដើម្បីសារពាង្គកាយកាយមាំមួន កាយ​សម្បទា​​រឹងមាំ ហើយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងរក្សាបាននូវសុខភាពសុវត្ថិភាពក៏ដូចជាការចូលរួមទប់​ស្កាត់​ជំងឺឆ្លងដ៏​កាចសាហាវ៕