ចំណាត់ថ្នាក់ទីក្រុង ដែលគួរឱ្យចង់រស់នៅជាងគេបំផុតលើពិភពលោកទាំង១១ ឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

ចំណាត់ថ្នាក់​ទីក្រុង​ដែលគួរចង់រស់នៅជាងគេបំផុតលើពិភពលោក ឆ្នាំ​២០២២​ ត្រូវ​បាន​​​អង្គភាព Economist Intelligence Unit ​បញ្ចេញ​ជា​ផ្លូវការ​ហើយ ដែល​ក្នុង​នោះ​ឃើញ​ថា ​​តំបន់​អឺរ៉ុប​មាន​ចំនួន​ច្រើន​ជាង​គេ ក្នុង​ចំណោម​កំពូល​ទីក្រុង​ល្អ​បំផុត​ទាំង​១១។ ចង់​ដឹង​តើ​មាន​ទីក្រុង​ណា​ខ្លះ សូម​ទស្សនា​ខាង​ក្រោម​នេះ៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ទីក្រុងវីយែន ៖ ប្រទេសអូទ្រីស


២. ទីក្រុង Copenhagen ៖ ប្រទេសដាណឺម៉ាក


៣. ទីក្រុង Zurich ៖ ប្រទេសស្វីស


៤. ទីក្រុង Calgary ៖ ប្រទេសកាណាដា


៥. ទីក្រុង Vancouver ៖ ប្រទេសកាណាដា


៦. ទីក្រុងហ្សឺណែវ ៖ ប្រទេសស្វីស


៧. ទីក្រុងហ្វ្រែងហ្វើត ៖ ប្រទេសអាល្លឺម៉ង់


៨. ទីក្រុងតូរ៉ុនតូ ៖ ប្រទេសកាណាដា


៩. ទីក្រុង Amsterdam ៖ ប្រទេសហូឡង់


១០. ទីក្រុងអូហ្សាកា ៖ ប្រទេសជប៉ុន និង ទីក្រុង Melbourne ៖ ប្រទេសអូស្ត្រាលី (លេខ១០ ស្ទួន)។

គួរ​បញ្ជាក់​ថា Economist Intelligence Unit ​​​​​(EIU) ជា​អង្គភាព​មួយ​ក្រោម​ The Economist ​​ដែល​បាន​ធ្វើ​ការ​ចំណាត់​ថ្នាក់​​លើ​ទីក្រុង​​ចំនួន​១៧៣ ​​នៅ​លើ​ពិភពលោក។ ការផ្តល់ចំណាត់ថ្នាក់ខាងលើ គឺ EIU ​វាយ​តម្លៃ​លើ​កត្តា​មួយ​ចំនួន​ដូច​ជា ការ​ថែទាំ​សុខភាព អត្រា​ឧក្រិដ្ឋកម្ម ស្ថិរភាពនយោបាយ ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​​​លំហ​បៃ​តង ជា​ដើម៕

ប្រភព៖ CNN_Travel