ក្រុមហ៊ុន Attwood របស់ជំទាវឧកញ៉ា លឹម ឈីវហូ កំពុងចែកចាយផ្តាច់មុខស្រាជាង១៥មុខ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ (Attwood Import Export) ដែលមាន​លោក​ជំទាវឧកញ៉ា លឹម ឈីវហូ ជា​អគ្គនាយិកា​ ​​កំពុង​នាំ​ចូល​និង​ចែក​ចាយ​ផ្តាច់មុខ​​នូវ​ប្រភេទ​ស្រា​ថ្លៃៗ​ដូចជា ស្រា​វីស្គី និង​ស្រាបៀរ ​​ជា​ច្រើន​ប្រភេទ រហូត​ដល់​ទៅ​ជាង ១៥​​មុខ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភេទ​ស្រា និង​ស្រាបៀរ ដែល​ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ កំពុង​ចែក​ចាយ​លក់​ពេញ​ ២៥​រាជធានី ខេត្ត នៃ​ប្រទេសកម្ពុជា មាន​ដូចជា Hennessy, Johnnie Walker, Katsuyama, Corona Extra, Budweiser, Chang Beer, Moet & Chandon, Glenmorangie, Belvedere Vodka, Terrazas, Chandon, Cloudy Bay (New Zealand), Krug, Becks Ice, Veuve Clicquot, Cheval Andes។ ក្រៅ​ពី​​ប្រភេទ​ស្រា ក្រុមហ៊ុន​ក៏​បាន​ផលិត​ចែក​ចាយ​លក់​ទឹកបរិសុទ្ធ​​យីហោ “ណាវី”។

សូម​បញ្ជាក់​ថា​ លោក​ជំទាវឧកញ៉ា លឹម ឈីវហូ ​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កំពូល​ស្ត្រី​ម្នាក់​​ដែល​លេច​ធ្លោរ​​​ខ្លាំង​ក្នុង​វិស័យ​ជំនួញ​នៅ​កម្ពុជា។ លោក​ជំទាវ ​បាន​ចាប់​ផ្តើម​អាជីវកម្ម​​​​​ដំបូង​នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៩០ ​​និង​បាន​​កសាង​ឈ្មោះ​ក្លាយ​ជា​ថៅកែស្រី ​​រហូត​ដល់​អ្នកជំនួញ​ជាតិ-អន្តរជាតិ ទទួល​ស្គាល់​កេរ្តិ៍ឈ្មោះ​របស់​លោក​ជំទាវ​កាន់​តែ​ច្រើន​ តាមរយៈ​ការ​បោះទុនវិនិយោគ​តំបន់​ពាណិជ្ជកម្ម​ អ៊ែតវូត (ទីតាំង៖ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ) និង​តំបន់​មួយចំនួន​ទៀត។ បន្ថែម​ពី​នេះ​ លោក​ជំទាវ ក៏​ជា​ប្រធាន​ក្រុមហ៊ុនមេ LCH Investment Group ដែល​មាន​​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ៕

440 Shares