លោក​ស្រី ទ្រី ដាណា៖ ទិញមាសតែ១ជី អាចមានសំណាងឈ្នះឡាន ឬម៉ូតូ ស៊េរីឆ្នាំ២០២២

ជុំវិញ​ឧកញ៉ា

លោក​ស្រី ទ្រី ដាណា ​​​អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី កំពុងមានកម្មវិធីពិសេសមួយ​ សម្រាប់​អតិថិជន​របស់​​ខ្លួន​ គឺ​ទិញ​មាស​ត្រឹម​តែ​​ចាប់​ពី​១ជី​ឡើង​ទៅ ​នោះ​​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​រង្វាន់​ធំ​ដូច​ជា​ម៉ូតូ Honda Dream 125 CC ស៊េរី​ឆ្នាំ​២០២២ និង​រថយន្ត​ទំនើប​ Ford Ranger ឆ្នាំ​២០២២ ផង​ដែរ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​ការ​បញ្ជាក់​ក្នុង​វីដេអូផ្សាយផ្ទាល់​ នា​ពេល​ថ្មីៗ​នេះ ​លោក​ស្រី ទ្រី ដាណា ​​​បាន​លើក​ឡើង​ថា អតិថិជន​អាច​មក​​ទិញពេជ្រ ឬមាសចាប់ពី១ជីឡើងទៅ នឹង​ទទួលបានវិក័យបត្រ​ចំនួន​ពីរ៖ វិក័យបត្រទី១​ ដើម្បី​ចាប់​ឆ្នោត​​ភ្លាមៗ ដែល​​​មាន​រង្វាន់​ដូច​ជា​ ម៉ូតូ ​Honda Dream 125 CC 2022, ទូរសព្ទដៃ iPhone 13 Pro Max, ទូរសព្ទដៃ Samsung, ទូរទស្សន៍ LED Sony និង​ផលិតផល NNP ១កន្ត្រក (តម្លៃ​ជាង ២០០ដុល្លារ) ​​ហើយ​សន្លឹក​ឆ្នោត​នីមួយៗ​គឺ​គ្មាន​ពាក្យ​ថា “សូមអរគុណ” ​នោះ​ទេ។ រីឯ​វិក័យបត្រទី២ ​​គឺ​ត្រូវ​បំពេញ​ឈ្មោះ​ អាសយដ្ឋាន និង​លេខ​ទូរសព្ទ​ ដើម្បី​​​ចាប់​ឆ្នោត​​ផ្សង​​យក​រង្វាន់​ធំ រថយន្ត​ទំនើប​ Ford Ranger ស៊េរី​ឆ្នាំ​២០២២ នៅ​ថ្ងៃ​ទី​៣ នៃ​ថ្ងៃ​សម្ពោធ​សាខា​ថ្មី នៅ​ខណ្ឌ​ច្បារ​អំពៅ។

​លោក​ស្រី ទ្រី ដាណា ​​បាន​បញ្ជាក់​បន្ថែម​ថា ហាង​របស់​លោកស្រី ​ជា​ធម្មតា​មិន​សូវ​​មាន​ការ​លក់​បញ្ចុះ​តម្លៃ​ ឬ Promotion អ្វី​នោះ​ទេ ​​ប៉ុន្តែ​កម្មវិធី​ពិសេស​ខាង​​លើ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​​​ ដើម្បីអបអរសាទរ​ការដាក់​សម្ពោធហាងពេជ្រ ដាណាទ្រី ដ៏ធំសម្បើមមួយទៀត (៧ជាន់) នៅសាខាច្បារអំពៅ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​កម្មវិធីសម្ពោធនេះ​ នឹង​ធ្វើរយៈពេល​៣ថ្ងៃ។

គួររំឭក​ថា កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២២ ក្រុមហ៊ុន ដាណា ទ្រី (ខេមបូឌា) ត្រេឌីងខូអិលធីឌី ក៏​បានបើកសម្ពោធអាគារពាណិជ្ជកម្មថ្មីមួយ​ផង​ដែរ ដែល​មាន​ទីតាំង​នៅ​លើ​​មហាវិថី​ឈ្នះ-ឈ្នះ ​ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​ បន្ទាប់ពី​មុខ​ជំនួញ​របស់​លោកស្រី ​​ទទួល​បាន​ជោគជ័យ និង​រីក​ចម្រើន​យ៉ាង​​ឆាប់រហ័ស៕