អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបដិសេធគណនីក្លែងក្លាយ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដំណឹងដល់សាធារណៈជន​​​ និង​ប្រជាជនកម្ពុជា​ទាំងអស់ ​​ប្រយ័ត្ន​ចាញ់​បោក​​ជន​ទុច្ចរិត​​ ដែល​​បាន​យក​ឈ្មោះ ​វីដេអូ​ និង​រូបភាព​របស់​លោក ទៅ​បង្កើត​គណនី​ហ្វេកប៊ុក​ក្លែង​ក្លាយ ក្នុង​​​ចេតនា​មិន​ល្អ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយក បុរី ឡេង ណាវ៉ាត្រា រូប​នេះ ​​បាន​​បង្ហោះសារ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​ព្រឹក​នេះ​ថា៖ «សូមជម្រាប ពុក ម៉ែ បងប្អូន និងប្រិយមិត្តទាំងអស់គ្នាមេត្តាជ្រាបថា ថ្មីៗនេះខ្ញុំបាទទទួលបានព័ត៌មានថា មានទំព័រហ្វេសប៊ុកមួយចំនួន ដែលមានការផ្សព្វផ្សាយ និងយកវីដេអូ និងរូបភាពខ្ញុំបាទទៅប្រើប្រាស់ក្នុងរូបភាព និងចេតនាមិនល្អ មានដូចក្នុងរូបភាពដែលបានបង្ហាញនេះ។ ទំព័រហ្វេសប៊ុក (Page) ទាំងនេះមិនមែនជាគណនីរបស់ខ្ញុំទេ ដូចនេះសូមមិត្តទាំងអស់គ្នាប្រយ័ត្នចាញ់បោក អាខោននេះ»។

អ្នកឧកញ៉ាបញ្ជាក់បន្ថែមថា៖ ទំព័រហ្វេសប៊ុក (Page) របស់លោកប្រើគឺមានតែមួយគត់ គឺ (Leng Navatra   ឡេង ណាវ៉ាត្រា ) ដែលមានសញ្ញាគ្រីស នេះ។ ហើយជនដែលយករូបអ្នកឧកញ៉ា យកទៅបង្កើតជាគណនីក្លែងក្លាយ ឈប់ជាបន្ទាន់ ខណៈដែលក្រុមការងារកំពុងរៀបចំវិធានការតាមច្បាប់។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ាក៏ស្នើសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួយ Report ដើម្បីអោយ Facebook លុបគណនីខាងលើ កុំឲ្យដើរបោកប្រាស់គេឯងទៀត៕

54 Shares