រោងចក្រ​តម្លៃ​ ២,៥ លាន​ដុល្លារ​អាមេរិក​នឹង​បើក​នៅ​ខេត្ត​កណ្ដាល​

សង្គម​និង​សេដ្ឋកិច្ច

​តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន “KNITERACY ASIA COMPANY LIMITED” គណៈកម្មាធិការវិនិយោគ កម្ពុជា​នៃ​ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​គម្រោងវិនិយោគ​នេះ​មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ត​កណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៦កន្លែង។ ​