មកដឹងពីសេវាសំខាន់ៗទាំង៦ របស់កំពង់ផែស្វ័តក្រុងព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហៅកាត់ថា “កសស” ជា​សហគ្រាស​សាធារណ​: ដែលមានគុណភាព​ប្រតិបត្តិការ ប្រហាក់ប្រហែល​នឹង​កំពង់ផែ​នានា​ក្នុង​តំបន់ ក៏ដូចជាសាកលលោក។ កំពង់ផែមួយនេះ មានចក្ខុវិស័យ​ចង់​ក្លាយ​ជា​មជ្ឍ​មណ្ឌល​ផ្គត់​ផ្គង់ និង​ចែក​ចាយ​ឈាន​មុខ​គេ​នៅ​កម្ពុជា និង​មានបេសកកម្ម​​ធានាបំពេញតាមតម្រូវការរបស់អតិថិជន តាមរយ:ការបង្កើន​គុណភាព​សេវាកម្ម ប្រតិបត្តិការឆាប់រហ័ស និង​​​​តំ​លៃ​​សមស្រប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កសស ផ្តល់​សេវាកម្ម​មាន​គុណភាព​ល្អ ឆាប់រហ័ស ទាន់ពេលវេលា តំលៃ​សមស្រប និង​មាន​លក្ខណ​:​ប្រកួតប្រជែង​ជាមួយ​កំពង់ផែ​ផ្សេងៗ​ទៀត​ក្នុង​តំបន់។​ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​សេវាកម្ម​សំខាន់ៗ​ដូចខាងក្រោម៖

១ – សេវាកម្មនាវាចរ

២ – សេវាលើកដាក់ទំនិញ

៣ – សេវាស្តុកទំនិញ

៤ – សេវាដឹកជញ្ជូន

៥ – តំបន់សេដ្ឋកិច្ចពិសេស

៦ – សេវាភស្តុភារ មូលដ្ឋានផ្គត់ផ្គង់ការរុករកប្រេង​ ។ល។

គួរ​បញ្ជាក់​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ​​បច្ចុប្បន្ន​ដឹក​នាំ​ដោយ​​ ឯកឧត្តម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក។ ក្រៅពីនោះ ក៏​មាន​តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងពាណិជ្ជកម្ម, អភិបាលឯករាជ្យ, អភិបាលមិនប្រតិបត្តិតំណាងហ៊ុនិក​ឯកជន និង​តំណាងនិយោជិត កសស ចំនួន​ម្នាក់ៗ ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ផង​ដែរ៕