ស្រីស្អាត ហង្ស ម៉ារ៉ានី ត្រៀម​ម៉ាស រាប់​ម៉ឺន​ម៉ាស់ ចែក​ដល់​តាៗ​ធាក់​ស៊ីក្លូ

កម្សាន្ត

តារា​ស្រី​ស្រី​ចិត្ត​ធ៌ម នឹង​ជា​អ្នក​ឡាយ​លក់​ផលិតផល​អន​ឡាញ​ល្បី​ឈ្មោះ បាន​ប្រកាស​ថា នាង​មាន​ម៉ាស​រាប់​ម៉ឺន ដើម្បី​ថែម​​ជូន អត់មានយកលុយ យកកាក់អីទេ ប្រសិន​បើ​បងប្អូន​​ត្រូវ​ការ​អាច​ទៅ​យក​បាន ហើយ​ល្ងាច​នេះ នាង​គ្រោង​យក​ទៅ​ចែក​ដល់ តាៗ​ធាក់​ស៊ីក្លូ​ថែម​ទៀត​ផង បងប្អូន​អាច​ចូល​រួម​ជា​មួយ​នាង​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ផេក Mariny Hang បាន​សរសេរ​បែប​នេះ​ថា(​ �� បងប្អូនណាត្រូវការម៉ាស់ អាចមកយក​នៅហាងខ្ញុំបាន ផ្លូវ390 ផ្ទះលេខ27c សង្កាត់បឹងកេងកង3 ខ័ណ្ណចំការមន គឺជូនព្រី អត់មានយកលុយ យកកាក់អីទេ ហើយយប់នេះម៉ោង 9:30pm ខ្ញុំនឹងធ្វើការចែកម៉ាស់ ជូនលោកតាសុីក្លូ លោកយាយចាស់ជរាអ៊ុំពូមីង កុម៉ារ៉ា កុមារី ដែលសំរាគក្រោមសំយាបផ្ទះគេ ចឹងបងប្អូនណាចង់ចូលរួមទៅចែកផ្ទាល់ រឺឧបត្ថមម៉ាស់បន្ថែម សូមតេមកខ្ញំផ្ទាល់ 098 22 18 68 សូមអរគុណ សូមចូលរួមចែករំលែកទាំងអស់គ្នា ហើយក៏សូមសំណូមពរដល់អ្នកលក់ម៉ាស់កំលក់តម្លើងថ្លៃម៉ាស់ថ្លៃៗពេក អាណិតគ្នាអ្នកអត់ផង

✅ ទំរាំរកទិញបាន គឺពិបាកណាស់ ដើរប្រមូលជាង10កន្លែង ទើបបាន 4មុឺនម៉ាស់នឹង គឺថាដាច់ស្តុកស្ទើរគ្រប់កន្លែង

✅ 4មុឺនម៉ាស់នេះខ្ញុំសុំចែកចេញជាពី 2មុឺនម៉ាស់ ទុកចែកជូនអតិថិជនខ្ញុំ និង 2មុឺនម៉ាស់ទៀតខ្ញុំទុកចែកជូន លោកតាសុីក្លូ លោកយាយចាស់ជរា កុមាកំព្រា ក៏ដូចជាបងប្អូនដែលគាត់ខ្វះខាត ខ្ញុំមិនមែនជាអ្នកមានស្អីទេ តែជាទឹកចិត្តខ្ញុំ និងក្រុមគ្រួសារខ្ញុំបន្តិចបន្តួច និងមិត្តភក្រ្តក្នុង Facebookគាត់ចូលរួមខ្លះ នេះជាអ្វីដែលពួកខ្ញុំអាចចែករំលែកបាន អាចជួយបាន ដល់ប្រជាជនខ្ញុំ និង ចូលរួមដល់សង្គមជាតិខ្ញុំបាន ព្រោះបច្ចុប្បន្ន អ្នកមានលុយក៏រកទិញមិនងាយបាន អ្នកអត់លុយរកទិញមានជនឆ្លៀតឪកាសលក់តំឡើងថ្លៃ ពេលខ្លះថ្លៃពេកគាត់សុខចិត្តអត់ហានទិញ ទុកលុយទិញបាយហូបវិញ

✅ បងប្អូនណាដឹងថា មានកន្លែងណា លក់ម៉ាស់ទៀត ហើយតម្លៃសមរម្យជួយតេមកខ្ញុំផង 098 22 18 68 ខ្ញុំចង់ទិញបន្ថែម ចែកជូនបងប្អូនខ្មែរយើង ដែលគាត់ខ្វះខាត បានប្រើការពារទាំងអស់គ្នា

✅ បញ្ជាក់: ម៉ាស់ពពួក Surgical Mask 3layers នេះគឺអាចការពារបានដូចគ្នា មិនចាំបាច់ទៅចំណាយលុយទិញម៉ាស់ថ្លៃៗពេកទេ អោយតែយើងដឹងពីវិធីប្រើប្រាស់វាអោយបានត្រឹមត្រូវ ហើយឧស្សាហ៍ លាងដៃនឹងសាប៊ូ ជាមួយទឹកស្អាតអោយបានញឹកញាប់ គឺល្អបំផុត ហើយត្រូវនៅអោយឆ្ងាយពីអ្នកមានជំងឺ ក្អក រឺក្រដាស់ អោយបានយ៉ាងហោចថា 2ម៉ែត

ហើយបើមិនចាំបាច់ទេ សូមកំទៅកន្លែងទីប្រជុំជន មនុស្សច្រើនៗពេក)៕