ដំណឹង​ល្អ​សម្រាប់​ហ្វេន Ford Raptor ដ្បិត​រថយន្ត​ដ៏​ទំនើប​នេះ​នឹង​បង្ហាញ​ខ្លួន​នៅ​រយៈពេល​ដ៏​ខ្លី​ខាងមុខ

កម្សាន្ត

បើ​លោក​អ្នក​ជា​អ្នក​ស្រឡាញ់​រថយន្ត​បែប Pick Up នោះ​ច្បាស់ណាស់ អ្នក​ប្រាកដ​ជា​ស្គាល់ Ford Ranger Raptor ជាមិនខាន ដោយសារ​រថយន្ត​មួយ​ប្រភេទ​នេះ​គឺជា​អធិរាជ​នៃ​សែស្រឡាយ​ Pick Up។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Next-Generation Ranger Raptor 2023រចនា​មក​កាន់តែ​កាច​ជាងមុន ទាំង​ផ្នែក​ខាងក្នុង និង​រូបរាង​ខាងក្រៅ​ពោរពេញ​ដោយ​អំណាច និង​អានុភាព​ដ៏​អង់អាច ផ្ដល់​ទំនុក​ចិត្ត​ដល់​ការ​បើកបរ។

ក្រឡេក​ទៅ​មើល​ពី​លក្ខណៈ​ពិសេស​របស់​បងធំ​ជំនាន់ Next-Generation Ranger ដែល​ត្រូវបាន​ផ្លាស់ប្ដូរ​ថ្មី​វិញ​មាន​ដូចជា ម៉ាស៊ីន​សាំង ៣ លីត្រ​ Twin Turbo Nano GTDi អាច​ផលិត​កម្លាំង​ដល់ 392 PS និង​មាន​កម្លាំង​រមួលកង់ 583 Nm។

ផ្នែក​ខាងក្នុង​បំពាក់​មក​ជាមួយ​នូវ​អេក្រង់​ធំ​បញ្ឈរ​ចំ​កណ្ដាល​ទំហំ ១២ អ៊ីញ ប្រព័ន្ធ​កាមេរ៉ា ៣៦០ កម្រិត​ខ្ពស់ កុងទ័រ​ឌីជីថល​ថ្មី​ស្រឡាង​ទំហំ ១២,៤ អ៊ីញ ​បច្ចេកវិទ្យា SYNC4A ជំនាន់​ថ្មី​អាច​ភ្ជាប់​ជាមួយ​នឹង Apple Car Play និង Android Auto ឥតខ្សែ។

រថយន្ត​ទំនើប​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​នេះ​ក៏​មិន​ភ្លេច​បំពាក់​ជាមួយ​នឹង​ប្រព័ន្ធ​សាកថ្ម​ទូរស័ព្ទ​ឥតខ្សែ​ផងដែរ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​រហូត​ដល់ ៧ ជម្រើស។ ប្រអប់លេខ​អេឡិចត្រូនិក​ជំនាន់​ថ្មី ១០ វគ្គ​អូតូ ប្រព័ន្ធ​ហ្វ្រាំងដៃ​អេឡិចត្រូនិក។

កៅអី​ក្ដោប​បែប​ស្ព័រ​យ៉ាង​ស៊ីវិល័យ អាច​បញ្ជា​បាន​ ១០ របៀប ប្រព័ន្ធ​គ្រប់គ្រង​ប៉ុង​រថយន្ត​អេឡិចត្រូនិក​ជំនាន់​ថ្មី (2H, 4H, 4L, 4A) បំពាក់​នូវ​បូម​ម៉ាក FOX ជំនាន់​ថ្មី​ទំហំ ២,៥ អ៊ីញ Live Value Internal Bypass Shock Absorbers និង​​មាន​ខែល​ដែកថែប​ពិសេស​កម្រាស់ ២,៣mm ការពារ​ផ្ទៃ​ផ្នែក​ខាងក្រោម​ផង​ដែរ។

ងាក​មក​ដឹង​ពី​តម្លៃ​អធិរាជ​រថយន្ត​ប្រភេទ Pick Up មួយ​នេះ​វិញ គឺ​មាន​តម្លៃ​ប្រហែល ៧៩ ៩០០ ដុល្លារ និង​មាន​ជម្រើស​ពណ៌​ជាច្រើន​សម្រាប់​ជ្រើសរើស​ដូចជា ពណ៌ស ពណ៌​ទឹកក្រូច ពណ៌ខ្មៅ ពណ៌ខៀវ ពណ៌​កណ្ដុរ​ប្រមេះ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និង​ពណ៌ Sedona Orange។

ដោយឡែក សម្រាប់​កាលបរិច្ឆេទ​នៃ​ការ​បង្ហាញ​ខ្លួន​លើ​ទឹកដី​កម្ពុជា​វិញ Next-Generation Ranger Raptor នឹង​លេច​វត្តមាន​នៅ​ខែសីហា​ខាងមុខ ហើយ​លោក​អ្នក​ក៏​អាច​ធ្វើការ​កក់​រថយន្ត​កំពូល​មួយ​នេះ​ជាមួយ​ក្រុមហ៊ុន RMA Cambodia ផងដែរ ជាមួយ​នឹង​មធ្យោបាយ​បង់ប្រាក់​ច្រើន​ជម្រើស៕