Apple បិទហាងលក់និង​ចែក​ចាយ​ទំាង​អស់នៅប្រទេសចិនដោយសារ​តែ​ការរាតត្បាតវីរុសមរណៈកូរ៉ូណា

Uncategorized


កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Apple Inc បាននិយាយថាខ្លួន នឹងបិទនូវហាងលក់ផ្លូវការទំាងអស់របស់ខ្លួនដែលមាននៅក្នុងប្រទេសចិនដីគោករហូតដល់ថ្ងៃទី០៩ ខែកុម្ភះ ដោយសារតែការផ្ទុះឡើងនូវវីរុសកូរ៉ូណាដែលបង្កឱ្យមានអ្នកស្លាប់កើនឡើងដល់ទៅ២៥០ហើយកាលពីមួយសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ដោយយោងតាមក្រុមហ៊ុនបានលើកឡើងថា នៅពេលដែលវីរុសនោះមានសភាពស្ងប់ស្ងាត់បន្តិចខ្លួនអាចនឹងបើកឱ្យដំណើរការឡើងវិញនាពេលឆាប់ៗខាងមុខ។ កាលពីដើមសប្តាហ៍កន្លងទៅ ស្ថាប័នឈានមុខគេមួយនេះក៏ធ្លាប់ប្រកាសដែរថា ហាងលក់និងចែកចាយចំនួន៣ទីតំាងនៅក្នុងប្រទេសចិនបានបិទដោយសារតែមានការភ័យព្រួយពីការរាតត្បាតនូវវីរុសនេះដែរ។


តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រដដែលបានរាយការណ៍ឱ្យដឹងបន្តទៀតថា មានក្រុមហ៊ុនដទៃទៀតជាច្រើន ក៏បានអំពាវនាវឱ្យបុគ្គលិករបស់គេធ្វើការងារពីផ្ទះរបស់ខ្លួននៅក្នុងប្រទេសចិន ដោយជួយកាត់បន្ថយអំពីការធ្វើដំណើរជាសាធារណៈនៅក្នុងសប្តាហ៍ដំបូងនៃខែកុម្ភះ ព្រោះខ្លាចការរាតត្បាតពីវីរុសកូរ៉ូណា។


លោកនាយកប្រតិបត្តិ Tim Cook របស់ Apple កាលពីពេលថ្មីៗកន្លងទៅបាននិយាយថា ក្រុមហ៊ុនកំពុងតែធ្វើការងារដើម្បីបន្ថយការផលិត និងការចែកចាយនៅក្នុងទីប្រជុំជនវ៉ូហាន ប្រទេសចិន៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស