AI ផលិតឱសថសម្រាប់ព្យាបាលមនុស្សជាលើកដំបូង

Uncategorized

បច្ចេកវិទ្យាសិប្បនិម្មិតឬហៅកាត់ថា (AI)​បានផលិតនូវឱសថសម្រាប់ធ្វើការព្យាបាលសាកល្បងទៅលើមនុស្សជាលើកដំបូងនៅក្នុងពិភពលោក ហើយការបង្កើតនេះសោតទៀតធ្វើឡើងដោយក្រុមហ៊ុនផលិតឱសថ Sumitomo Dainippon Pharma របស់ជប៉ុន និងស្ថាប័ន Exscientia របស់ប្រទេសអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


តាមសេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ឱសថនោះនិងអាចត្រូវគេប្រើប្រាស់សម្រាប់ព្យាបាលទៅលើអ្នកជំងឺវិបល្លាសឬហៅកាត់ថា (OCD)ដែលគេបានចាប់ផ្តើមបង្កើតវាអស់រយៈពេល៥ឆ្នំាកន្លងទៅ ហើយឱសថប្រភេទនេះអាចត្រូវចំណាយពេលព្យាបាលប្រមាណជា១២ខែ។


ប្រមុខស្ថាប័ន Exscienta លោកសាស្រ្តាចារ្យ Andrew Hopkins បានពិរ័ពណ៌នាថា នេះជារបបគំហើញផ្នែកឱសថដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោកដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។


លោកសាស្រ្តាចារ្យរូបនេះបានបញ្ជាក់ប្រាប់ដល់គេហទំព័រ BBC បន្តទៀតថា យើងអាចមើលឃើញបច្ចេកវិទ្យា AI ធ្វើរោគវិនិច្ឆ័យដល់អ្នកជំងឺតាមរយៈការវិភាគទិន្នន័យ និងស្កែនលើអ្នកជំងឺ។

រហូតមកទល់នឹងពេលនេះ ពុំទាន់មានរបាយការណ៍ថា តើឱសថដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI អាចនឹងចេញលក់ពេលណានោះឡើយ។

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស