ដឹងអត់ថា អគ្គនាយកក្រុមហ៊ុនរថយន្ត «Isuzu» នៅកម្ពុជា ជានរណា?

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន K (Cambodia) Co., Ltd (Isuzu Cambodia) បានបង្កើតឡើង​កាល​ខែ​កុម្ភៈ ឆ្នាំ២០០៩ ដោយ​ទទួល​បាន​សិទ្ធិ​ពី​ក្រុមហ៊ុន​ជប៉ុន​ Isuzu Motors Limited និង​ក្រុមហ៊ុនថៃ Tri Petch Isuzu Sales Co., Ltd. ក្នុង​ការ​នាំ​ចូល ​លក់ចែកចាយ​រថយន្ត​ម៉ាក Isuzu ​​រួម​មាន​​ម៉ូដែល Isuzu D-MAX Pick Up, Isuzu Mu-X SUV និង​រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់ មក​កាន់​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ កាលឆ្នាំ​២០១៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Shuichiro Mori (ខាងឆ្វេងទី២)

អគ្គនាយក​​នៃ​ក្រុមហ៊ុន​រថយន្ត​​ Isuzu ប្រចាំ​កម្ពុជា គឺ​ជនជាតិ​ជប៉ុន លោក Shuichiro Mori។ លោក​បាន​ឡើង​កាន់​តួនាទី​នេះ តាំង​ពី​​​​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ ​​ហើយ​​កន្លង​មក​លោក​ក៏​បាន​ជួយ​ការងារ​សង្គម​​ជា​ច្រើន​ ដោយ​បរិច្ចាគ​សម្ភារៈ និង​ថវិកា ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​​ក្នុង​ការ​ជួយ​ទប់ស្កាត់​បញ្ហា​កូវីដ-១៩ និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ។

គួរបញ្ជាក់ថា ​​កាល​ចុង​​ឆ្នាំ​២០១៩ ក្រុមហ៊ុន Isuzu ​​​​បាន​ប្រកាស​តែងតាំង​​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ ​​ជា​ទូត​សុឆន្ទៈ ​តំណាង​ឱ្យ​រថយន្ត Isuzu D-Max Blue Power ដើម្បីឱ្យជួយផ្សព្វផ្សាយ និង​ឱ្យ​មាន​ការ​យល់ដឹង​ពី​ម៉ាកយីហោ​​​នេះ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ផង​ដែរ៕

740 Shares