ក្រុមហ៊ុន​ចិន​១​ចុះកិច្ចព្រមព្រៀងលើការផ្គត់ផ្គង់អាគុយរថយន្តអេឡិចត្រូនិកជាមួយនឹងស្ថាប័ន Tesla

Uncategorized

ក្រុមហ៊ុនផលិតអាគុយរថយន្តដើរដោយអេឡិចត្រូនិកកំពូលរបស់ប្រទេសចិនឈ្មោះCATL​ (300750.SZ) បានថ្លែងប្រាប់ដល់បណ្តាញផ្សព្វផ្សាយព័ត៌មានរ៉យទ័រថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយជាមួយនឹងក្រុមហ៊ុន Tesla (TSLA.O) លើការផ្គត់ផ្គង់ផ្នែកអាគុយរថយន្តផ្តាច់មុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រពន្ធ័ផ្សព្វផ្សាយដដែលនេះ បានគូសបញ្ជាក់ទៀតថា ស្ថាប័ន Tesla នឹងធ្វើការកំណត់លើទំហំការទិញអាគុយរថយន្តនៅចន្លោះខែកក្កដា ឆ្នំា២០២០ និងខែមិថុនាឆ្នំា២០២២ ដែលកន្លងទៅខាង Tesla បានទទួលសិទ្ធិកិច្ចព្រមព្រៀងជាវពីសំណាក់ក្រុមហ៊ុន Panasonic Corp (6752.T) របស់ជប៉ុន។

robots welding in a car factory

ស្ថាប័ន Tesla ដដែលនេះសោតទៀត កំពុងតែកសាងរោងចក្រផលិតរថយន្តដើរដោយអេឡិចត្រូនិក Model 3 នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិនលើទំហំទឹកប្រាក់វិនិយោគប្រមាណជា២ពាន់លានដុល្លារអាមេរិក ហើយខ្លួនក៏មានផែនការរកដៃគូផ្គត់ផ្គង់អាគុយរថយន្តអេឡិចត្រូនិកពីប្រភពផ្សេងៗដែរ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស