អាមេរិកធ្វើវិវេចនាឡើងវិញលើវិធានថ្មីក្នុងការដាក់បំរាមដល់ Huaweiបន្ត

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលលោកដូណាល់ត្រំាមានផែនការដើម្បីជួបពិភាក្សាជាមួយក្រុមជំនាញការបន្ថែមទៀតនៅក្នុងខែនេះ ក្នុងការត្រួតពិនិត្យលើបំរាមការនំាចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន រួមទំាងក្រុមហ៊ុនមួយចំនួនទៀតដែលពាក់ពន្ធ័នឹងក្រុមហ៊ុនបច្ចេកវិទ្យាចិនឈ្មោះ Huawei នេះបើតាមប្រភពអះអាងអំពីគ្រោងជំនួបក្នុងការដោះស្រាយបញ្ហាខ្វែងយោបល់គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តទៀតថា ការជួបប្រជុំរបស់រដ្ឋការដូណាល់ត្រំាអាចនឹងកំណត់ពេលធ្វើឡើងនៅថ្ងៃទី២៨ខែកុម្ភះខាងមុខ ដែលគេចាត់ទុកថាជាជំនួបកំរិតមន្ត្រីជាន់ខ្ពស់ បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានដកវិធានមួយចំនួនក្នុងគោលដៅដើម្បីកាត់បន្ថយការដឹកជញ្ជូនគ្រឿងឧបករណ៍បច្ចេកវិទ្យាទៅឱ្យស្ថាប័ន Huawei ស្របទិសដៅគ្នាពីការជំរុញរបស់ក្រសួងការពារជាតិអាមេរិកផងដែរ។

តាមការឱ្យដឹងពីប្រពន្ធ័ផ្សព្វផ្សាយដដែលបានលើកឡើងបន្តទៀតថា ក្នុងជំនួបនោះ ត្រូវគេរំពឹងថាអាចនឹងមានសមាសភាពចូលរួមរាប់បញ្ចូលទំាងមន្ត្រីកំរិតគណៈរដ្ឋមន្រ្តីមានដូចជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម Wilbur Ross រដ្ឋមន្រ្តីការពារជាតិ Mark Esper និងរដ្ឋមន្រ្តីការបរទេស Mike Pompeo ជាដើម។

អ្នកធ្វើគោលនយោបាយសហរដ្ឋអាមេរិកមួយចំនួនដែលតាមពិនិត្យមើលចំណងពាណិជ្ជកម្មជាមួយនឹងរដ្ឋការប៉េកំាងហាក់យល់ថា រដ្ឋការប៉េកំាង និងក្រុមហ៊ុន Huawei គឺជាស្ថាប័នដែលផលិតឧបករណ៍បច្ចេកទេសទូរគមនាគមន៍ដ៏ធំសម្បើមរបស់ពិភពលោកថា ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិអាមេរិក៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស