ថ្ងៃអាទិត្យចុងសប្តាហ៍នេះ គ្រួសារឧកញ៉ាថៅកែបុរី វិមានសំណាង ប្រកាសសម្ពោធShowroom និងការិយាល័យលក់លំនៅឋានលំដាប់អភិជនជាផ្លូវការ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃអាទិត្យទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង នឹងរៀបចំកម្មវិធីសម្ពោធការិយាល័យលក់ និង Showroom បុរី វិមានសំណាង ជាផ្លូវការ។ កម្មវិធីនេះ ក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប សរុបប្រមាណជិត ៣០០នាក់ ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីសម្ពោធការិយាល័យលក់បុរី លំដាប់អភិជនរបស់គូស្វាមីមានគោរមងារជាឧកញ៉ា ទាំងពីររូបខាងលើនេះ ធ្វើឡើងនៅលើមហាវិថីឈ្នះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពោលគឺនៅជាប់ខាងមុខគម្រោងបុរី វិមានសំណាង ផ្ទាល់តែម្ដង។

អ្វីដែលកាន់តែពិសេស និងដើម្បីជាការអបអរសាទរការសម្ពោធការិយាល័យលក់ និងShowroom លំនៅឋានលំដាប់អភិជននៅកម្ពុជា នាថ្ងៃទី៣១ ខែកក្កដា ដដែលនោះ លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង ក៏បានប្រកាសប្រូម៉ូសិនបញ្ចុះតម្លៃ និងលក្ខខណ្ឌសម្រួលការបង់ប្រាក់ជូនអតិថិជនផងដែរ។

ក្នុងនោះ អតិថិជនអាចបង់រំលោះ ១%ក្នុងរយ:ពេល២០ខែដោយឥតការប្រាក់ និងមានការបញ្ចុះតម្លៃរហូតទៅដល់ 15,000$ រួមទាំងមានការផ្តល់ជូនកាដូពិសេសសម្រាប់អតិថិជនទាំងអស់ដែលអញ្ជើញចូលរួមផងដែរ ។

បញ្ជាក់៖ កម្មវិធីដ៏ពិសេសនេះ មានសុពលភាពត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី៣១ ខែកក្កដា តែម្ដង។

គម្រោង បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង សាងសង់លើផ្ទៃដី ២៥ ហិចតា ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ខាងជើងក្រសួង ដែនដី នគររូបនីយកម្ម និងសំណង់ ប្រមាណ ២៥០០ ម៉ែត្រ។ គម្រោងដ៏ធំស្កឹមស្កៃ របស់ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេស លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រមូលផ្ដុំទៅដោយផ្ទះ​វីឡាលំដាប់អភិជន សរុបមានជាង ៤៥០វីឡា ដូចជា Royal Villa, King Villa Queen Villa និង Prince Villa ជាដើម។

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 095 96 2000, 078 96 2000, 061 96 2000 និង 086 96 2000។ ទីតាំងបុរី៖ https://bit.ly/3rBzGAQ