ដាំដូង​ក្រអូប​រក​ចំណូល ៣០០០ ដុល្លារក្នុងមួយខែ ដាំម្តង​កើប​លុយ​រាប់ឆ្នាំ

អាជីវកម្ម

ដូងក្រអូបជាប្រភេទផ្លែឈើមួយដែលមានអ្នកនិយមទទួលទាននិងមានការកែច្នៃទៅជាគ្រឿងសំអាង និងសម្ភារប្រើប្រាស់ជាច្រើនទៀត។ ដំណាំដូងក្រអូបជាដាំណាំដែលហុចផលខ្ទង់ពាន់ដុល្លារក្នុងមួយខែ បើមានបច្ចេកទេស​ដាំត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកស្រី សុខ ចិន្តា ជាម្ចាស់ចំការដូងក្រអូប

កញ្ញា សុខ ចិន្តា វ័យទើបតែ ៣២ ឆ្នាំ គឺ​ទៅជាម្ចាស់ចំការដូងវ័យក្មេងមួយរូបនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

ម្ចាស់​ចំការ​ដូង​ក្រអូបនេះ​បានប្រាប់ឧកញ៉ាញូស៍ថា ការដាំដូងក្រអូបនេះរយៈពេលទើបតែ ៣ ឆ្នាំទេ មានចំនួន ២០០០ ដើម នៅលើផ្ទៃដីប្រមាណ ៥ ហិកតា។ ប៉ុន្តែបទពិសោធន៍ដែលគ្រួសារកញ្ញាមានជាង ១៥ឆ្នាំមកហើយលើ​ការ​ដាំ​ដំណាំ​សក្តានុពល​នេះ។

ដំណាំដូងក្រអូបជាដំណាំប្រមូលផលរង្វិលជុំដែលក្នុងមួយខែ អាចប្រមូលផលបាន ៣០០០ ដុល្លារ (២០០០ដើម) ដោយតម្លៃបច្ចុប្បន្នក្នុងមួយផ្លែ ១៥០០ រៀលទៅ ១៨០០ រៀល ក្នុងការលក់ចេញឲ្យឈ្មួញកណ្តាល។

កញ្ញាបានបន្ត​ថា ដំណាំដូងនេះមានអាយុកាលត្រឹមតែ ២ ឆ្នាំកន្លះអាចប្រមូលផលបានអាស្រ័យលើការថែទាំ។ មូលហេតុដែលកញ្ញាដាំដូងក្រអូប ព្រោះដោយសារផ្អែកទៅលើទី ១ វាជាដំណាំនិវត្តន៍ដែលប្រមូលផលរហូតដល់ចាស់អាច​មានចំណូលចូលខ្លួនឯងរហូតហើយបទពិសោធន៍ដែលមានគឺអ្នកស្រីសង្ឈឹមអាចជោគជ័យ។ ទី២ ជាជម្រើសមួយដ៏ល្អបំផុតនាពេលបច្ចុប្បន្ន និងអនាគតដោយសារដំណាំដូងគឺជាតម្រូវការសំខាន់មិនថាជាការបរិភោគផ្ទាល់និងការផលិតកែច្នៃជាគ្រឿងសំអាងឬកែច្នៃជារបស់របរផ្សេងៗទៀត។ លើសពីនេះនៅលើសាកលលោកឃើញថាមានការប្រើប្រាស់ដំណាំដូងច្រើនមែនទែនលើការកែច្នៃរបស់បុគ្គលនីមួយៗនៃម្ចាស់ចំការក្នុងកែប្រែដូងឲ្យមានតម្លៃខ្ពស់ ទោះបីជាទីផ្សារធ្លាក់ចុះក៏ដោយ។ ទី៣ព្រោះការស្រលាញ់ចូលចិត្តហើយពូជដូងក្រអូបនេះមានពូជមកពីប្រទេសថៃជំនាន់ទី ២ មកពីតំបន់ទឹកប្រៃគឺអត្រាក្រអូបនិងសុទ្ធរបស់វាមានរហូតដល់៩៨%។

ទិដ្ឋភាពចំការដូងក្រអូប

អ្នកស្រីបានបន្ថែមថា ចំពោះដើមទុនដែលយើងដាំមួយដើមចំណាយទុន ២០ដុល្លារដោយបែងចែកជាប្រព័ន្ធទឹក​១០ ដុល្លារ ពូជដូង ៣ ដុល្លារកន្លះជាងនិងថ្នាំ ៤ ដុល្លារកម្លាំងពលកម្ម ២ ដុល្លារ។ ចំណែកវិធីដាំវិញម្ចាស់ចំការវ័់យក្មេងរូបបាន​បង្ហើប​ថា ត្រូវ​គិតលើពូជគិតលើជី ការថែទាំនិងសណ្ឋានដី។ អ្វីដែលពិសេសនៅចន្លោះដូងបើសិនអាចដាំជាប្រភេទកាកាវព្រោះប្រភេទកាកាវជាដាំណាំ ដែលនៅក្រោមម្លប់បានផលល្អ ហើយក៏វាស៊ីជីដូចដូងដែរ ឬអាចដាំត្របែកក៏បាន។

ចំពោះបញ្ហាកញ្ញាមិនមានជាការចោទទេ ប៉ុន្តែមានគឺការដាំដំបូងមានការរៀបចំប្រព័ន្ធទឹកខុសបន្តិចបន្តួចតែមកដល់ពេលនេះមិនមានជាបញ្ហាទៀតឡើយ។

កញ្ញាក៏មានគម្រោងពង្រីកដីចំការ ២០ ហិកតាទៀតដែលអាចក្លាយទៅជាកសិកម្មខ្នាតធំ ដោយសារ​រំពឹងខ្ពស់ទៅលើតម្លៃដូងនៅលើទីផ្សាបច្ចុប្បន្ននិងពេលអនាគត។

កញ្ញាចង់ឲ្យបងប្អូនកសិករគឺឈ្នះក្នុងវិស័យកសិកម្មដូងក្រអូប កុំឲ្យចំណាយដើម​ទុនខុស មិនចង់ឲ្យប្រើបច្ចេកទេស​ខុស ចង់ឃើញការទទួលបានផលល្អ ហើយចំណាយដើមទុនយ៉ាងណាកុំប៉ះពាល់ក្នុងសេដ្ឋកិច្ចផ្សេងៗក្នុងគ្រួសារ៕