កម្ពុជា ទទួល​បាន​ចំណូល​ជិត ៤០​​០​លានដុល្លារ ពីការនាំចេញ​កៅស៊ូ ឆ្នាំ២០១៩

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន កើនឡើង៣០​ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ចំពោះចំណូលបាន​ពីការនាំ​ចេញកៅស៊ូ មានជិត៤០០លានដុល្លារ នៅឆ្នាំ២០១៩។ តម្លៃជាមធ្យមជ័រកៅស៊ូជា​មធ្យម១,៣៣៦ដុល្លារក្នុង១តោន។ នេះបើតាមការផ្សព្វផ្សាយនៅក្នុងពិធី​បិទកិច្ចប្រ​ជុំបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់អគ្គនា​យកដ្ឋានកៅស៊ូ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៦,១៤២ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៤៧,១១៣ហិកតា៕