តម្លៃមាសនៅព្រឹកនេះ ប្រែប្រួល​បន្តិច​ខុស​ពីថ្ងៃ​ម្សិលមិញ

សង្គម​និង​សេដ្ឋកិច្ច

តម្លៃហាងឆេងមាសនាព្រឹកថ្ងៃទី០២ខែសីហាឆ្នាំ២០២២ នេះ មានតម្លៃប្រែប្រួល​បើប្រៀបធៀបទៅនឹងថ្ងៃទី០១ ខែសីហា ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មាសគីឡូតម្លៃលក់ចេញ ២១៧ ដុល្លារ តម្លៃទិញចូល ២០៧ ដុល្លារ ប្រភេទមាសផ្លាទីនទឹក៧៥ តម្លៃលក់ចេញ ១៦៣ ដុល្លារ តម្លៃទិញចូល ១៥៣ ដុល្លារ។ ចំណែកផ្លាទីនទឹក ៧០ តម្លៃលក់ចេញ ១៥២ ដុល្លារ តម្លៃទិញចូល ១៤២ ដុល្លារ។

គួរបញ្ជាក់ផងដែរថា តម្លៃមាសកាលពីម្សិលមិញប្រភេទមាសគីឡូតម្លៃលក់ចេញ ២១៥,៥ ដុល្លារតម្លៃទិញចូល ២០៥,៥ ដុល្លារ ប្រភេទមាសផ្លាទីនទឹក ៧៥ តម្លៃលក់ចេញ ១៦២,៥ ដុល្លារ តម្លៃទិញចូល ១៥២,៥ដុល្លារ។ ចំណែកផ្លាទីនទឹក ៧០ តម្លៃលក់ចេញ ១៥២ ដុល្លារ តម្លៃទិញចូល ១៤២ ដុល្លារ៕