ចិន ប្រគល់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មកឲ្យកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា ទទួលជាផ្លូវការនូវរបាយការណ៍នៃការសិក្សា “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២១-២០៣០” ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីប្រទេសចិន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍នៃការសិក្សានេះ ត្រូវបានផ្តួចផ្តើមដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ស្ថិតនៅក្រោមជំនួយហរិញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន និងសិក្សាស្រាវជ្រាវដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការជាមួយនឹងក្រុមការងារ CIECC ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីជំរុញការអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹក-ជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០” ឱ្យទទួលបានជោគជ័យ។

ឈរលើមូលដ្ឋាននៃរបាយការណ៍នៃការសិក្សានេះ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រួមជាមួយ ក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងក្រសួងសាធារណការ បាននិងកំពុងធ្វើការសំយោគជាមួយ ផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ២០២១-២០៣០ និងរបាយការណ៍នៃការសិក្សាដោយស្ថាប័ន និងដៃគូ-អភិវឌ្ឍន៍ផ្សេងទៀត នាពេលកន្លងមក សំដៅកសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។

គួររម្លឹកថា ផែនការមេគ្រប់ជ្រុងជ្រោយដែលរំពឹងថានឹងទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជានាចុងឆ្នាំ២០២២ ឬត្រឹមដើមឆ្នាំ២០២៣ នឹងក្លាយជាផែនទីចង្អុលផ្លូវក្នុងការតម្រង់ទិសសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។