កញ្ចប់​ថវិកាជាង ៣៨៣ លានដុល្លារ ត្រូវ​បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍ​ចំណតផែកុងតឺន័រថ្មីនៅក្រុង​ព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច


កាលពីម្សិលមិញនេះ បន្ទាប់ពីបានពិភាក្សាការងារជាមួយលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន សម្ដេចតេជោ ហ៊ុន សែន បានចូលរួម​ក្នុង​ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមទាំង​កម្ចីឥណទាន​​លើ​គម្រោង​អភិវឌ្ឍ​ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែល​ផ្តល់​ឥណទាន​ដោយ​រដ្ឋាភិបាល​ជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


រដ្ឋាភិបាលជប៉ុន បាន​ផ្តល់ឥណទានសម្បទានមានទឹកប្រាក់ចំនួន ៤១,៣៨៨ ប៊ីលានយ៉េន ស្មើនឹងប្រមាណ ៣៨៣,២២ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក​ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា រដ្ឋមន្ត្រីការបរទេស ជប៉ុន។

ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​នេះ​ទៅ​ជាកំ​ពង់​ផែ​ទឹក​ជ្រៅស្នូ​ល​សម្រាប់​ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ដើម​ឆ្នាំនេះ៕