មក​ដឹង​តម្លៃ ស្ពាន ពីជ្រោយ​ចង្វា ទៅស្វាយជ្រំ គ្រោង​ធ្វើ​ឆាប់ៗ​នេះ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថា ស្ពាន ឆ្លង​ពី តំបន់​ជ្រោយចង្វា ទៅ ស្វាយជ្រំ គ្រោង​ដែល​ជា​ជំនួញ​របស់​ប្រទេស​កូរ៉េ អាច​នឹង​​ចាប់​ផ្ដើម ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​ស្ពាន​១នេះ អាច​​គ្រោង​ចំណាយ ចន្លោះ​ ៤០ទៅ ៥០ លាន​ដុល្លារ ។ នេះ​បើ​តាម​ប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុង​ពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ ព្រឹក​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ប្រសាសន៍​របស់ សម្តេច តេជោ ហ៊ុន សែន ស្ពាន១​​នេះ សម្ដេច​នឹង​ស្នើ​​ជំរុញ​បន្ថែម ទៅ នាយករដ្ឋមន្ត្រី​​កូរ៉េ ដែល​នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​​ឆាប់ៗ​នេះ។ សម្ដេច​ថា កូរ៉េ​បាន​ផ្ដល់​ប្រាក់​កម្ចី​ក្នុង​ឆ្នាំ​២០១៩- ២០២០​នេះ ​មាន​ចំនួន​រហូត​ដល់​ទៅ ៧០០ ដុល្លារ​ឯណោះ អីចឹង​​ត្រឹម​ដក​៤០​ទៅ ៥០ លាន​ដុល្លារ មក​សាង​សង់​ស្ពាន​នេះ គឺ​មិន​មាន​បញ្ហា​នោះ​ឡើយ។

សូម​បញ្ជាក់​ផង​ដែរ កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យសាធារណរដ្ឋកូរ៉េខាង​ត្បូង​ជួយ​សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារ​ទៅកាន់​ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ទុកជាចំណងដៃ ប៉ុន្តែ​បែប​ណា​ក្ដី គិតមក​ដល់​ពេល​នេះ ស្ពាន​​នោះស្ថិត​នៅ​ការ​ទន្ទឹង​រង់ចាំ​ របស់​ប្រជាជន​នៅ​ឡើយ ។ ប្រសិន​បើ​ស្ពាន​១​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​តាម​ផែនការ​គ្រោង​ទុក​មែន​នោះ វា​នឹង​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​ចរាចរណ៍​ខ្លាំង ហើយ​ប្រជាជន​មាន​ការ​សប្បាយ​​ចិត្ត​ជា​ខ្លាំង ព្រោះ​រាល់​ថ្ងៃ​នេះ ពួក​គាត់​ត្រូវ​ឆ្លង​ ទូកដ សាឡាង ជា​ដើម អស់​ប្រាក់ ជា​ច្រើន​ជា​រៀង​រាល់​ថ្ងៃ។ ទទឹម​គ្នា​នោះ​ដែរ ទីផ្សារ​អចលនទ្រព្យ​នឹង​កាន់​តែ​ឡើង​ខ្លាំង​ថែម​ទៀត៕