ទឹកមាត់ត្រចៀកកាំកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិននាពេលដ៏ខ្លីខាងមុខ

សង្គម​និង​សេដ្ឋកិច្ច

ទឹកមាត់ត្រចៀកកាំកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លីខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះ MOU ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” ជាមួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center រួចរាល់ហើយ កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកសារ MOU ដែលនឹងចុះហត្ថលេខានៅពេលនេះ ក៏នឹងជួយបើកទីផ្សារចិនដែលជាទីសារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។

បើតាមលោករដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន ទឹកមាត់ត្រចៀកកម្មកម្ពុជាកន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅផ្លូវការ។

លោកបញ្ជាក់ថា ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ក៏នឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីសារចិន តាមរយ:ការលើកកម្ពស់គុណភាពផលិត និងកែច្នៃ ស្រមតាមមជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលអានគតដ៏ខ្លី។

របាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម បានឲ្យដឹងថា តាមស្ថិតិ របស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមាន ផ្ទះត្រចៀកកាំចំនួន ៨៧២ ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោន-១,៥តោន/ខែ។ សំបុកត្រចៀកកាំ ទើបប្រមូល មានតម្លៃចាប់ពី៧០០-៩០០ដុល្លារ /គក្រ និងសំបុក ត្រចៀកកាំដែល អាច បរិភោគបាន មានតម្លៃ ចាប់ពី ១ ៥០០-២ ០០០ដុល្លារ/គក្រ។

យ៉ាងណា ជុំវិញ MOU នេះដែរ លោករដ្ឋមន្ដ្រី ក៏បានសាទរ និងបង្ហាញឆន្ទ:គាំទ្រលើដំណើរការនៃការអនុវត្តខ្លឹមសារ MOU របស់ភាគីទាំងពីរ រួមជាមួយភាគីពាក់ព័ន្ធក្នុងនោះក៏មានអ្នកចិញ្ចឹមផងដែរ។

ឆ្លៀតយកឱកាសនេះដែរ លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អ្នកចិញ្ចឹមត្រចៀកកាំសូមអញ្ជើញមកទាក់ទងអគ្គនាយកដ្ឋានកសិកម្មដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមតាមរយ:លោកកែ មុន្ធិវុធ ប្រធានាយកដ្ឋាអនាម័យ និងភូតគាមអនាម័យទូរស័ព្ទ ០១២ ៤២៥៥៥៨ ថែមទៀត៕ អត្ថបទ៖ រង្សី