អាល្លឺម៉ង់ប្រាប់ដល់ Nokia ឱ្យមានការកែលម្អនូវគ្រឿងឧបទេស

សង្គម​និង​សេដ្ឋកិច្ច

ស្ថាប័នទូរគមនាគមន៍អាល្លឺម៉ង់បានថ្លែងប្រាប់ដល់ក្រុមហ៊ុនផ្គត់ផ្គង់ Nokia ថាខ្លួនត្រូវ​តែកែលំអនូវផលិតផល រួមទំាងសេវាដើម្បីយកជ័យជំនះលើការតម្លើងបណ្តាញ​បច្ចេក​វិទ្យាដោយមិនប្រើប្រាស់ខ្សែ5Gនៅក្នុងតំបន់អឺរ៉ុបទំាងមូល នេះបើយោងតាមឯកសារមួយ ហើយ​ត្រូវបានទីភ្នាក់ងារព័ត៌មានរ៉យទ័រចុះផ្សាយកាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនប្រតិបត្តិករផ្នែកទូរគមនាគមន៍ដ៏ធំបំផុតរបស់សហគមន៍អឺរ៉ុបបានទម្លាក់​ចោល​នូវក្រុមហ៊ុនផ្គត់ផ្គង់ Nokia លើផ្នែកឧបករណ៍វិទ្យុចន្លោះពីខែកក្កដា និងខែវិច្ឆិកាកាល​ពីឆ្នំាមុន ដោយបង្ហាញថា ក្រុមប្រតិបត្តិករអាល្លឺម៉ង់បានពិចារណាឡើងវិញដោយរកឃើញថា ក្រុមហ៊ុន Nokia មិនបានបំពេញតួនាទីក្នុងឋានៈជាអ្នកផ្គត់ផ្គង់បានត្រឹមត្រូវនោះ​ឡើយទំាងការធ្វើតេស្តសាកល្បងនិងការដាក់តម្លើងព្រមទំាងការពង្រាយនូវប្រពន្ធ័​បច្ចេកវិទ្យា5Gជាដើម។

ពាក់ពន្ធ័ទៅនឹងការចាប់ដៃគូរថ្មីនោះ ស្ថាប័នទូរគមនាគមន៍អាល្លឺម៉ង់ Deutsche Telekom ​អាចនឹងភ្ជាប់់កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Huawei ខណៈដែលស្ថាប័នទូរគមនាគមន៍អាល្លឺម៉ង់បាននឹងកំពុងតែពឹងផ្អែកខ្លំាងទៅលើក្រុមហ៊ុនផ្គត់ផ្គង់ទូរគ​ម​នា​គមន៍ធំៗដទៃទៀត មានដូចជា Ericsson (ERICb.ST)របស់ប្រទេសស៊ុយអ៊ែតជាដើម។

គួររំលឹកផងដែរថា ស្ថាប័នទូរគមនាគមន៍របស់អាល្លឺម៉ង់បានទិញសម្ភារៈបច្ចេកទេសជាប្រចំាឆ្នំាពីក្រុមហ៊ុន Nokia នៅពាសពេញតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកបានធ្លាក់ចុះត្រឹម១.៥ពាន់លានអឺរ៉ូ (១.៧ពាន់លានដុល្លារអាមេរិក) ចន្លោះឆ្នំា២០១៦ និងឆ្នំា២០១៨៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស