Apple នឹងពន្យាពេលបើកឡើងវិញនូវហាងលក់រាយរបស់ខ្លួនក្នុងប្រទេសចិន

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Apple នឹងបន្តពង្រីកការបិទហាងលក់រាយរបស់ខ្លួនថែមទៀតក្នុងប្រទេសចិន ដោយសារតែការផ្ទុះឡើងនូវមេរោគកូរ៉ូណាប្រភេទថ្មី បើទោះបីជាខ្លួនប្រាថ្នាចង់បើកការិយាល័យសាជីវកម្ម និងមជ្ឈមណ្ឌលទំនាក់ទំនងបន្ថែមទៀតនៅក្នុងប្រទេសនេះក្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុននេះ កាលពីដើមខែធ្លាប់បាននិយាយថាខ្លួននឹងបិទហាងរួមទំាងការិយាល័យសាជីវកម្មទាំងអស់របស់ខ្លួននៅក្នុងប្រទេសចិនដីគោករហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ដោយ​សារ​ការផ្ទុះឡើងនូវមេរោគកូរ៉ូណាប្រភេទថ្មី។

យោងតាមសេចក្តីថ្លែងការរបស់ក្រុមហ៊ុនបានលើកឡើងថា “យើងកំពុងធ្វើការឆ្ពោះទៅរកការបើកឡើងវិញនូវការិយាល័យសាជីវកម្មនិងមជ្ឈមណ្ឌលទំនាក់ទំនងរបស់យើងនៅដើមសប្តាហ៍ក្រោយ ហើយយើងកំពុងធ្វើការរៀបចំបើកហាងលក់រាយរបស់យើងឡើងវិញផងដែរ” ។ក្នុងសេចក្តីថ្លែងការណ៍ដដែលបានបន្តទៀតថា “យើងនឹងបន្តធ្វើបច្ចុប្បន្នភាពសម្រាប់អតិថិជនរបស់យើង”។

ក្រុមហ៊ុន Apple នៅតែបន្តពឹងពាក់លើប្រទេសចិនទាំងសម្រាប់ការលក់ស្មាតហ្វូន ក៏ដូចជាសង្វាក់ផ្គត់ផ្គង់ព្រមទំាងសង្វាក់ផលិតកម្មផងដែរ៕


ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស