ក្រុមហ៊ុនឥន្ធនៈធំៗទូទាំងពិភពលោក សំងំកើបលុយរាប់ពាន់លានដុល្លារនៅត្រីមាសទី ២

អន្តរជាតិ

ដូច​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួច​មកហើយ​ថា សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​ពិភពលោក​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ តួយ៉ាង​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​យ៉ាង​តក់​ក្រហល់ បណ្ដាល​ឲ្យ​ប្រទេស​មួយ​ចំនួន​ធ្លាក់​ចូល​រណ្ដៅ​សេដ្ឋកិច្ច​តែ​មួយ​ប៉ប្រិចភ្នែក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ចំណោម​ទំនិញ​ដែល​ឡើង​ថ្លៃ​ទាំងអស់ ​ប្រេង​ឥន្ធនៈ​មាន​ការ​កើនឡើង​ខ្ពស់​បំផុត ស្របពេល​តម្រូវការ​ក៏​មាន​ច្រើន​ផង បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដែល​ជួញដូរ​លើ​វិស័យ​មួយ​នេះ សំងំ​កើបលុយ​បាន​ច្រើន​សន្ធឹក​ពី​ឱកាស​ដ៏​កម្រ​បែបនេះ។

ខាងក្រោម​នេះ​គឺ​ជា​របាយការណ៍​ត្រួសៗ​រៀបរាប់​ពី​ប្រាក់ចំណូល​ប្រចាំ​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២ របស់​ក្រុមហ៊ុន​ប្រេង​ធំៗ​ទូទាំង​ពិភពលោក​ផ្ដល់​ឲ្យ​ដោយ​សារព័ត៌មាន Capital៖

1/ ក្រុមហ៊ុន Exxon Mobil ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង ៥០ ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២។

2/ ក្រុមហ៊ុន Chevron ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ក្រោម​ស្លាក​យីហោ CALTEX ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ ១១,៦ ពាន់​លាន​ដុល្លារ ច្រើនជាង​ឆ្នាំ​ទៅ​ជិត ៤ ដង ពោល​កាលពី​ឆ្នាំ ២០២១ ក្រុមហ៊ុន​ខាងលើ​ទទួល​បាន​ប្រាក់​ចំណេញ​ត្រឹម ៣,១ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេលដូចគ្នា។

3/ ក្រុមហ៊ុន Royal Dutch Shell PLC សម្រាប់​ត្រីមាស​ទី ២ នេះ​វិញ​ Shell ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ ១១,៥ ពាន់​លាន​ដុល្លារ ច្រើន​ជាង​ឆ្នាំទៅ​ទ្វេដង​ និង​កើនឡើង​ពី​ ៩,១ ពាន់លានដុល្លារ​នៅ​ត្រីមាស​ទី ១ នៃ​ឆ្នាំ​ ២០២២។

4/ ក្រុមហ៊ុន TotalEnergies វិញ គឺ​រក​ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២ បាន​ប្រមាណ​ជិត ១០ ពាន់​លាន​ដុល្លារ តិច​ជាង​ក្រុមហ៊ុន​គូប្រជែង​ដទៃ​បន្តិច។

ដោយឡែក សម្រាប់​ក្រុមហ៊ុន​ប្រេង​ជួរ​មុខ​ប្រទេស​ថៃ PTT វិញ​ក៏​បាន​ទម្លាយ​ពី​របាយការណ៍​ចំណូល​ប្រចាំ​ត្រីមាស​របស់​ពួកគេ​ផង​ដែរ ប៉ុន្តែ​មាន​ត្រឹម​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២២ ប៉ុណ្ណោះ ពោល​រកបាន​ប្រាក់​ចំណេញ​ប្រមាណ ៣ ៨៤៥ លាន​បាត ឬ​ជាង ១០៨ លាន​ដុល្លារ​អាមេរិក៕

82 Shares