ស្ត្រីមួយរូបបដិសេធមរតកពាន់លានដុល្លារពីគ្រួសារ ជាមួយហេតុផលសាមញ្ញបំផុត

អន្តរជាតិ

ឧបមា​ថា ​ថ្ងៃ​មួយ​អ្នក​ទទួល​បាន​បណ្ដាំ​មរតក​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ តើ​អ្នក​នឹង​សប្បាយចិត្ត​ក្នុង​ការ​ទទួល​វា​ដែរ​ទេ? ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ច្បាស់​ជា​ ​សប្បាយ​ចិត្ត​ជា​មិនខាន ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​គិត​ដូច្នេះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង Marlene Engelhorn បាន​ធ្វើ​ការ​សម្រេចចិត្ត​យ៉ាង​ភ្ញាក់ផ្អើល ដោយ​បាន​បដិសេធ​បណ្ដាំ​មរតក​ពី​លោកយាយ​របស់​នាង​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៣ ពាន់​លាន​អឺរ៉ូ ហើយ​មូលហេតុ​ដែល​នាង​សម្រេចចិត្ត​បែបនេះ គឺ​នាង​មិន​សប្បាយចិត្ត​ក្នុង​ការ​ទទួល​បាន​នូវ​អ្វី​ ដែល​មិនមែន​ជា​សមិទ្ធផល​នៃ​កម្លាំងញើសឈាម​របស់​នាង។

ដោយឡែក លោកយាយ​របស់​នាង​គឺ លោកស្រី Traudl Engelhorn-Vechiatto កូនចៅ​ត្រកូល Engelhorn ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​គីមី BASF ដែល​មាន​អាយុ​កាល​ជាង ១០០ ឆ្នាំ​មកហើយ។ ក្នុង​បណ្ដាំ​មរតក​របស់​លោកស្រី​គឺ ចៅស្រី Marlene នឹង​ទទួល​បាន​ទ្រព្យសម្បត្តិ​ ៩០% នៃ​ទ្រព្យសរុប ៤,២ ពាន់​លាន​អឺរ៉ូ នៅ​ពេល​ដែល​លោកយាយ​ចែកឋាន​ទៅ។​

នេះ​ក៏​មាន​ន័យ​ថា Marlene នឹង​ទទួល​បាន​យ៉ាង​ហោច​ណាស់ ៣,៤ ពាន់​លាន​អឺរ៉ូ បើសិនជា​នាង​យល់ព្រម​ទទួល​បណ្ដាំ​មរតក​ខាងលើ ប៉ុន្តែ​នាង​បែរ​ជា​ប្រកាស​ជា​សាធារណៈ​ថា មិន​ចង់​បាន​លុយ​ទាំងនោះ ដោយសារ​វា​មិនមែន​ជា​ការ​ខិតខំ​របស់​នាង៕

12 Shares