អ្នកជំនាញបង្ហើបថា ទោះរដ្ឋាភិបាលចិនជួយច្រើនប៉ុណ្ណា ក៏វិស័យអចលនទ្រព្យពិបាកងើបឡើងវិញ

អន្តរជាតិ

រយៈពេលប៉ុន្មានខែ​ចុងក្រោយ​នេះ វិស័យអចលនទ្រព្យ​នៅ​ប្រទេសចិន​គឺ​កំពុង​ជួប​ប្រទះ​ជាមួយ​នឹ​វិបត្តិហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​អតិថិជន​ជាច្រើន​ពាន់នាក់​បដិសេធ មិន​ព្រម​បង់​លុយ​បន្ត​លើ​គម្រោង​ដែល​កំពុង​សាងសង់ ជាហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រឈម​នឹង​ការ​ក្ស័យធន​គ្រប់ពេល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយ​បាន​មើលឃើញ​ពី​បញ្ហា​ដ៏​ធំ​នេះ រដ្ឋាភិបាល​ចិន​បាន​សម្រេច​ចិត្ត​បញ្ចេញ​កញ្ចប់​ជំនួយ​ទ្រទ្រង់​ស្ថានការណ៍​ហិរញ្ញវត្ថុ​លើ​វិស័យ​អចលនទ្រព្យ​ប្រមាណ ១៤៨ ពាន់​លាន​ដុល្លារ ប៉ុន្តែ​អ្នកជំនាញ​បាន​ទម្លាយ​ថា ទឹកប្រាក់​ខាងលើ​គឺ​នៅ​ស្ទើរ​ណាស់ បើសិន​ជា​ចង់​ដោះស្រាយ​វិបត្តិ​មួយ​នេះ។

យោង​តាម​ការ​អះអាង​ពី Capital Economics បាន​សន្និដ្ឋាន​ថា ក្រុមហ៊ុន​ទាំងអស់​ត្រូវការ​ប្រាក់​យ៉ាងតិច ៤៤៤ ពាន់​លាន​ដុល្លារ ដើម្បី​អាច​បញ្ចប់​គម្រោង​ដែល​កំពុង​ជាប់គាំង​ទាំងអស់ ខណៈ​ក្រុមហ៊ុន​ទាំងនោះ​មាន​ផល​វិបាក​ក្នុង​ការ​ទៅ​ខ្ចីបុល​ពី​ធនាគារ ជាពិសេស​គឺ​ធនាគារ​នៅ​តំបន់​ដាច់ស្រយាល​ដែល​មិនមាន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​កម្ចី​ទ្រង់ទ្រាយ​ធំ​បាន។

បន្ថែម​ពី​នោះ ពួកគេ​បាន​សង្កត់​ធ្ងន់ថា ទោះ​បីជា​ការសាងសង់​ចាប់ផ្ដើម​បន្ត​ក្ដី ប៉ុន្តែ​មាន​ក្រុមហ៊ុន​មិនច្រើន​ឡើយ​ដែល​អាច​ក្រោកឈរ​នឹងនរ​វិញ​បាន ដ្បិត​ការ​លក់ផ្ទះ​នឹង​មិនអាច​ត្រូវប៉ាន់ដូចមុន​ឡើយ ពោល​ទិន្នន័យ​លក់​ផ្ទះ​របស់​ក្រុមហ៊ុន​ ១០០ ជំនាញ​ផ្នែក​អចលនទ្រព្យ​ធ្លាក់ចុះ​ជិត ៤០% នៅ​ខែកក្កដា បើ​ធៀប​នឹង​ឆ្នាំទៅ៕

34 Shares