ពូ ឃ្លាំង ថាកាល១០ឆ្នាំមុន ចេញ CONCERT ដំបូងៗ ហ៊ានលោតពីលើឆាក ដោយសារមូលហេតុមួយ

សង្គម​និង​សេដ្ឋកិច្ច

ពូ ឃ្លាំង តារាចម្រៀងរ៉េប និងចូលចិត្តបទញាក់កន្ត្រាក់អារម្មណ៍សប្បាយៗ ហៅថា “DJ ឃ្លាំង” ​បាន​បង្ហើប​ឱ្យ​ដឹង​ថា កាល​​ចេញ​ច្រៀង​ Concert ​​តាម​ខេត្ត​លើក​ដំបូង​ ជាមួយ​ដៃគូ​លោក សាន ផានិត ​​រយៈពេល ១០​ឆ្នាំ​មុន លោក​ហ៊ាន​​លោត​ពី​លើ​ឆាក​ស្តែងៗ​ទៅ​កាន់​ទស្សនិកជន ទាំង​មិន​បាន​គិត​ពី​គ្រោះ​ថ្នាក់ ដោយសារ​តែ​អារម្មណ៍​រំភើប​ពុះ​កញ្ជ្រោល​ខ្លាំង​ពេក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់បទ “ជួយថែសិល្បៈដូនតា​” រូប​នេះ​ បានថ្លែងក្នុង​បទសម្ភាសន៍​កម្មវិធី 3Fun ថា៖ “សឹងតែមក​ដល់​សព្វថ្ងៃនេះ ​មិនទាន់ឃើញ​ស្រុកខ្មែរ​យើង​ នរណា​ហ៊ានធ្វើបែបនោះ​ទេ។ តើបងប្អូន​ដែល​ឃើញ តារា​ស្រុក​ខ្មែរ​ណា ហក់ពីលើ​ឆាក​ទៅ​ក្រោម ហើយ​អ្នកគាំទ្រ​រុញ​មក​វិញ​ដែរ​ទេ? កាល​១០​ឆ្នាំ​មុន ខ្ញុំ​ធ្វើ​អញ្ចឹង។ វីដេអូ​មាន​នៅ​ក្នុង YouTube យើង​អាច​ដាក់​មើល។ ពីដំបូង​ខ្ញុំ​ចង់​សាក ព្រោះ​ឃើញ​ស្រុក​គេ​អ្នកល្បី​គេ​លើក ដល់​ពេល​លោក មិន​ដឹង​ធ្វើ​ម៉េច គឺ​ចង់​លោត​ដែរ ដោយ​ផ្តេក​ខ្លួន​ទៅ​ ដូច​ហោះ​មែន ហើយ​គេ​រុញ​យើង​ឡើង​លើ​ឆាក​វិញ។ ប៉ុន្តែ​​ពេល​ហ្នឹង​​ ដូច​គេ​​ហៅ​ថា​គ្រូ​ចូល ដោយសារ​តែ​អារម្មណ៍​វា​រំភើប​ពេក​”។

គួររំឭក​ថា DJ ឃ្លាំង ​​ជា​តារា​ចម្រៀង​រ៉េប​​ដ៏​ល្បី​ល្បាញ​មួយ​រូប​​​នៅ​កម្ពុជា កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន ​ប៉ុន្តែ​ក្រោយ​មក​ លោក​បាន​បាត់​មុខ​ពី​សិល្បៈ​​អស់​រយៈពេល​១០​ឆ្នាំ ​​ដោយសារ​តែ​​​​មាន​ភារកិច្ច​ជួយ​គ្រួសារ​ក្នុង​ការ​​ប្រកប​មុខ​ជំនួញ។ ទោះយ៉ាងណា ​​​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា​ ឆ្នាំ​២០២២ ក្នុង​​ឱកាស​​ខួប​កំណើត​កូន​ប្រុស​របស់​លោក ​​អាយុ​៦​ឆ្នាំ ​​ពូឃ្លាំង ​​បាន​ប្រកាស​វិល​ត្រឡប់​មក​ចូល​ក្នុង​វិថី​សិល្បៈ​វិញ ខណៈ​ដែល​ភរិយា និង​កូន​របស់​លោក ក៏​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ។ DJ ឃ្លាំង ​ទើប​តែ​ចេញ​បទថ្មី​ចំនួន ២​បទ ​ដែល​មាន​ចំណង​ជើង​​ថា “3 Some” និង “គ្រលាស់​” ផងដែរ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖