ឡាវ និងថៃ ចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក រវាងចិន-អាស៊ាន

អន្តរជាតិ

ប្រទេសឡាវ និងថៃ បានព្រមព្រៀងគ្នា ក្នុងការតភ្ចាប់ប្រព័ន្ធដឹកជញ្ជូនទំនិញតាមរយ:ផ្លូវដែក ក្នុងគោលបំណងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ជាមួយប្រទេសចិន និងអាស៊ានឱ្យមានការកើនឡើងជាបន្តបន្ទាប់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម លោក Chanthon Thitinxay ប្រធានក្រុមហ៊ុន Petroleum Tranding Lao Company Limited បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយនេះ គឺជាភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់កំណើន និងការភិវឌ្ឍ ប្រកបដោយចីរភាពរវាងប្រទេសឡាវ និងថៃ ។

កិច្ចព្រមព្រៀងនេះផងដែរ ត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ របស់នាយករដ្ឋមន្ត្រីឡាវ លោក Pahnkham Wiphanwan តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី ១-២ ខែមិថុនា ឆ្នាំ ២០២២ ។

ទន្ទឹមនឹងនោះផងដែរ កិច្ចព្រមព្រៀងមួយនេះ ក៏មានរួមបញ្ចូលទាំងការប្រតិបត្តិការរួមគ្នា សម្រាប់ឆ្នាំ ២០២២-២០២៦ ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រទេសទាំង ២ ដែលអាចនឹងត្រូវអនុវត្តមុនផែនការផ្សេងទៀត ។

គួរឱ្យដឹងផងដែរថា ប្រទេសថៃ មានគោលបំណងបង្កើតតម្លៃពាណិជ្ជកម្មជាមួយឡាវ តាមរយ:ការអភិវឌ្ឍ ទៅលើការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនទំនិញរវាងឡាវ ថៃ ហើយរួមទាំងការធ្វើឱ្យប្រទេសទាំងពីរ ក្លាយជាមជ្ឈមណ្ឌលស្នូល ដើម្បីតភ្ចាប់រវាងប្រទេសចិន និងអាស៊ាន ដែលនឹងអាចបង្កើតផលប្រយោជន៍ជាច្រើន ៕

120 Shares