​អគារក្រសួង​ឧស្សាហកម្មថ្មី​​​កម្ពស់ ១៨ ជាន់ ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​​​ចំណត​​​​ទំនើប​មុន​គេ

សង្គម​និង​សេដ្ឋកិច្ច

អគារ​ថ្មី​​កម្ពស់ ១៨ ជាន់​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹង​បំពាក់​ប្រព័ន្ធ​​បច្ចេកវិទ្យា​​​គ្រប់គ្រង​ការ​ចត​យានយន្ត​ទំនើប​មុនគេ​​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង សុខគង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍បាន​ឲ្យ​ដឹង​ថា អគារ​ទីស្តីការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ថ្មី អាច​និយាយ​ថា​ជាអគារ​របស់​រដ្ឋ​មុនគេនឹង​​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំណត​​ទំនើប​ សម្រាប់​សម្រួលការ​ចត​​យានយន្ត​ផ្សេងៗ​បន្ថយ​ភាព​កកស្ទះ និង​ការ​ចត​រញ៉េរញ៉ៃ។

លោក​បន្ត​ថា អគារទីស្ដីការថ្មីដែលកំពុង​សាងសង់​មាន​កម្ពស់ ១៨ ជាន់​ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយតប​សេចក្តីត្រូវការ​របស់​មន្ត្រីរាជការ​ក្រោមឱវាទអំពី​បញ្ហា​កន្លែង​ធ្វើការប្រចាំថ្ងៃ ក៏ដូចជា​បង្កភាពងាយស្រួលជាងមុន ក្នុងការ​បម្រើ​សេវា​រដ្ឋបាល​​ជូនប្រជាពលរដ្ឋ​ឬធុរជន។

អគារ​ទីស្ដីការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ថ្មី​ ដែលកំពុង​ដំណើរការ​សាងសង់គ្រោង​បញ្ចប់​ក្នុងពេល​ឆាប់ៗនេះ មានទីតាំងស្ថិតនៅបណ្ដោយមហាវិថីព្រះនរោត្តម។ អគារ​នេះ​មានកម្ពស់រហូតដល់ ១៨ ជាន់ បាន​បើកការដ្ឋានកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ជាសំណង់អគាររដ្ឋ​ខ្ពស់ជាងគេមួយ បើធៀបជាមួយក្រសួងផ្សេងៗទៀត ហើយក៏ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញផងដែរ៕