ក្រុមហ៊ុនធំបំផុតនៅចិន គ្រោងលក់ភាគហ៊ុននៅ Meituan ទាំងអស់ ក្រោយវិនិយោគ ៨ ឆ្នាំ

អន្តរជាតិ

ក្រុមហ៊ុន​ធំ​បំផុត​ប្រចាំ​ប្រទេស​ចិន Tencent Holdings មាន​បំណង​ចង់​​លក់ភាគហ៊ុន​របស់​ពួកគេ​នៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ Meituan ទាំងអស់ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​និយតករ​ក្នុង​ស្រុក ក៏​ដូចជា​ប្រមែប្រមូល​ប្រាក់ចំណេញ​ពី​ការ​បណ្ដាក់ទុន​អស់​រយៈពេល ៨ ឆ្នាំ​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី Reuters បាន​ឲ្យ​ដឹង​ថា Tencent បាន​ក្ដោបក្ដាប់​ភាគហ៊ុន​ប្រមាណ ១៧% សរុប​នៃ​ក្រុមហ៊ុន Meituan ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ២៤,៣ ពាន់​លាន​ដុល្លារ ហើយ​សម្រាប់​ប៉ុន្មាន​ខែ​ក្រោយ​នេះ ក្រុមហ៊ុន​ហាក់​កំពុង​រិះរក​វិធីក្នុង​ការ​លក់​ភាគហ៊ុន​មួយ​ចំណែកធំ។

សូមជម្រាប​ដែរ​ថា ប្រភព​ជាច្រើន​សុទ្ធតែ​អះអាង​ថា Tencent មាន​បំណង​លក់​ភាគហ៊ុន​នៅ Meituan ចេញ​ទាំងអស់​នៅ​ឆ្នាំ​នេះ បើសិន​ជា​ស្ថានភាព​ទីផ្សារ​មិនមាន​ការប្រែប្រួល។

69 Shares