រដ្ឋាភិបាលអះអាងថា នឹងមិនដំឡើងថ្លៃអគ្គិសនី ខណៈតម្លៃប្រេងឥន្ធនៈនឹងបន្តចុះថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

បើទោះបីជាតម្លៃប្រេងទីផ្សារអន្តរជាតិកើនឡើងក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងជាថ្មីថា នឹងមិនដំឡើងថ្លៃអគ្គិសនីឡើយ ខណៈដែលតម្លៃប្រេងឥន្ធនៈក៏មានធ្លាក់ចុះថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រស នាព្រឹក​ថ្ងៃទី១៧ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា​ ទោះបី​ជាពិភពលោកកំពុងមានវិបត្តិប្រេងឥន្ធនៈ និងថាមពលក៏ដោយ តែនៅកម្ពុជាមិនមានការដំឡើង​ថ្លៃអគ្គិសនីទេ ហើយតម្លៃប្រេងឥន្ធនៈ ក៏មានធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ។

យ៉ាងណា សម្តេចតេជោបានគូសបញ្ជាក់ថា ថ្លៃប្រេងឡើងថ្លៃ អាចនាំដល់ការកើនឡើងអតិផរណា មុខទំនិញ ដែលជាក្តីកង្វល់ដល់អ្នកប្រើប្រាស់ វិនិយោគ និងអាជីវកម្ម។ 

ដោយឡែកបញ្ហាសន្តសុខស្បៀង មិនមែនជាក្តីបារម្ភខ្លាំងពេកទេ ដោយសារកម្ពុជា ជាផលិតស្បៀង -ស្រូវ អង្ករ ដែលនៅសន្និធិស្រូវ អង្ករ គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ សម្តេចតេជោបន្ថែម៕