មក​ដឹង​​កៅអីយន្តហោះ​ថ្នាក់ដឹកនាំ​កំពូលៗ​ ចេញ​បេសកកម្ម​ទៅ​ក្រៅប្រទេស​ បែងចែក​ខុស​គ្នា​តា​ម​ឋានៈ​តួនាទី

សង្គម​និង​សេដ្ឋកិច្ច

​អនុក្រឹត្យ​ឆ្នាំ​២០២១ របស់រដ្ឋាភិបាល​បានបញ្ជាក់ពីការ​ផ្តល់ការ​ឧបត្ថម្ភ​ដល់​មន្រ្តី​ថ្នាក់​ជាតិ​ និង​​ថ្នាក់ក្រោម​​ជាតិ​ដែល​ត្រូវបំពេញ​បេសសកម្ម​ការងារ​ទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអនុក្រឹត្យ​បាន​កំណត់ពីការ​ផ្តល់​សោហ៊ុយធ្វើដំណើរ តាមចំនួនទឹកប្រាក់កត់ត្រាក្នុងវិក្កយបត្រដោយគិតរួមបញ្ចូល​ទាំងថ្លៃបង់ពន្ធព្រលានយន្តហោះផងដែរ។

ដោយឡែក​សម្រាប់​សំបុត្រយន្តហោះ ត្រូវផ្តល់ជូនតាមឋានៈនិង​តួនាទី​ខុសៗគ្នា។

១. សំបុត្រយន្តហោះថ្នាក់ទី១ (First Class) សម្រាប់ឧបនាយករដ្ឋមន្ត្រី ឬអ្នកដែលមានឋានៈនិងបុព្វសិទ្ធិស្មើមុខតំណែងនេះ។

២. សំបុត្រយន្តហោះថ្នាក់ជំនួញ (Business Class)

ក. សម្រាប់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬសមាជិកស្ថាប័នឬអង្គភាពនានាដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ។
ខ. សម្រាប់អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុមប្រឹក្សារាជធានីខេត្ត​ អភិបាលនៃ​គណៈអភិបាលរាជធានីខេត្ត ឬអ្នកដែលមានឋានៈនិងបុព្វសិទ្ធិស្មើមុខតំណែងនេះ ដើម្បីចូលរួមប្រជុំផ្លូវការឬកិច្ច​ចរចាទ្វេភាគី ឬពហុភាគី តាមការប្រគល់សិទ្ធិរបស់ប្រធានស្ថាប័ន និងដែលត្រូវធ្វើដំណើរលើសពីបួនម៉ោង។

ដោយឡែកចំពោះការធ្វើដំណើរផ្សេងពីនេះ ដូចជាការចូលរួមសន្និសីទអន្តរជាតិ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬទស្សនកិច្ចសិក្សាជាដើម មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សំបុត្រយន្តហោះថ្នាក់ជំនួញទេ។

៣. សំបុត្រយន្តហោះថ្នាក់សន្សំសំចៃ (Economy Class)

ក. សម្រាប់អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុមប្រឹក្សារាជធានីខេត្ត អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឬអ្នកដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ ដែលត្រូវធ្វើដំណើរចាប់ពីបួនម៉ោងចុះ។
ខ. សម្រាប់អគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការរង សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ឬមន្ត្រី រាជការសាធារណៈនៃក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះចុះក្រោម៕