រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្ថែមការផ្គត់ផ្គង់ផ្ទះថ្មី ចំនួន ២,៧ លានខ្នង នៅទូទាំងប្រទេស

អន្តរជាតិ

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា នឹងធ្វើការផ្គត់ផ្គង់ផ្ទះថ្មី ចំនួន ២,៧ លានខ្នង នៅទូទាំងប្រទេស ក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ សម្រាប់ទីក្រុងធំៗ ដែលមានការផ្គត់ផ្គង់ខ្វះខាតជាញឹកញាប់ ដោយសារតែតម្លៃមានការកើនឡើងលឿនពេក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលគ្រោងនឹងផ្គត់ផ្គង់ផ្ទះ ចំនួន ៥ សែនខ្នង នៅក្នុងតំបន់ នៃទីក្រុងសេអ៊ូល សម្រាប់រយ:ពេល ៥ ឆ្នាំខាងមុខ ពោលគឺបានកើនឡើងជាង ៥០% ពីចំនួន ដែលបានផ្គត់ផ្គង់ ក្នុងរយ:ពេល ៥ កន្លងមក ។

ប្រធានាធិបតី លោក Yoon Suk-yeol ដែលបានចូលកាន់តំណែងនៅអាណត្តិនេះ បានសន្យាថា នឹងបង្កើនការផ្គត់ផ្គង់ផ្ទះ នៅតំបន់ដែលមានតម្រូវការខ្ពស់ ដោយរិះគន់លើនយោបាយរបស់អ្នកកាន់តំណែងអាណត្តិមុន មិនលើកទឹកចិត្តក្នុងការទិញផ្ទះនៅតំបន់រដ្ឋធានី ។

ក្រសួងដែនដ៏ក៏បានបញ្ជាក់ទៀតផងដែរថា រដ្ឋាភិបាល នឹងផ្គត់ផ្គង់ផ្ទះថ្មីចំនួន ៥២០ ០០០ ខ្នង នៅក្នុងទីក្រុងធំៗផ្សេងទៀត ក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ ស្របពេលរដ្ឋាភិបាល នឹងផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ រដ្ឋបាល និងពន្ធផ្សេងៗទៀត ដល់ប្រជាជនវ័យក្មេង និងអ្នកដែលមានប្រាក់ចំណូលទាប នៅពេលពួកគេទិញ ឬជួលផ្ទះ ៕