អភិបាល​ខេត្ត​បាត់ដំបង សរសើរ​​ក្រុមហ៊ុន​​សំណង់​មួយ​នាំ​បច្ចេកវិទ្យាសាងសង់​សាលា​រៀន​ទំនើប​ដំបូង​នៅ​ខេត្ត​បាត់ដំបង

សង្គម​និង​សេដ្ឋកិច្ច

លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង បាន​សរសើរ​ក្រុមហ៊ុន​បុរីរស្មីបាត់ដំបង ដែលបាននាំបច្ចេកវិទ្យា​ការប្រើប្រាស់​ប្លង់សេខ្សែកាប លើ​ការ​សាងសង់​សំណង់អគារ​សិក្សា​ថ្មី​នៅ​ក្រុង​បាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីម្សិលមិញ​នេះ មាន​ការ​ក្រុងពាលីបញ្ចុះបឋមសិលាសាង់សង់អាគារសិក្សាថ្មីនៅអនុវិទ្យាល័យ សោ ហឺ ស្ថិតក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់​សម្តេចក្រឡាហោម ស ខេង។ អគារសិក្សាដែលត្រុវ​សាងសង់នេះ​មាន​កម្ពស់ ៤ ជាន់ មាន​១៨ បន្ទប់ដោយទុកលំហខាងក្រោមជាចំណត និងថែមបន្ទប់ប្រជុំពីរផងដែរ អាច​បម្រើដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សនាពេលឆាប់ៗខាងមុខនេះ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ផងថា អគារសិក្សាថ្មីនេះត្រូវដំណើរការសាងសង់​រយៈពេល​ ១២ ខែ មានចំនួន ១ ខ្នង ៤ជាន់ មាន ២០បន្ទប់ មានបំពាក់តុ កៅអី ភ្លើងអគ្គិសនី និងទឹកស្អាត។

ការ​សាងសង់​អគារសិក្សា​​ថ្មី​នេះ ប្រើប្រាស់បច្ចេកទេសសាងសង់គឺប្លង់សេ​ខ្សែកាប ដែល​អាចចាត់ទុកបានថាជាអគារសិក្សាដំបូងគេនៅកម្ពុជាដែលប្រើបច្ចេកទេសនេះ។

ក្រុមហ៊ុន​បុរីរស្មីបាត់ដំបង គឺជាក្រុមហ៊ុន​សំណង់​ដ៏ធំមួយ​នៅខេត្តបាត់ដំបង ក្រៅពីទទួល​ការ​សាងសង់​សំណង់​តូចធំនៅ​ខេត្តបាត់ដំបង ក្រុមហ៊ុនក៏មាន​អភិវឌ្ឍ​បុរីលក់ផង​ដែរ៕