តើស្នងការរាជធានីភ្នំពេញ លោក ស ថេត មានប្រវត្តិការងារយ៉ាងណា?

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនៃស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺជាបញ្ញវ័នវ័យក្មេង និងជាអ្នកបន្តវេនដ៏មានសក្តានុពលមួយរូបនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ស ថេត និងលោក ជួន សុវណ្ណ ក្នុងពិធីប្រគល់និងផ្ទេរភារកិច្ច

លោក ស ថេត ទទួលការតែងតាំងជាស្នងការ ជំនួសលោក ជួន សុវណ្ណ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ ខណៈអតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវតែងតាំង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ជំនួស​លោក កៅ ខុនដារ៉ា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​វិញ​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​។

ក្នុងព​ិធីប្រកាសចូលកាន់ដំណែង លោក ស ថេត បានប្រកាសប្តេជ្ញា​ថា លោក​គោរព និង​អនុវត្ត​យ៉ាង​ស្មោះត្រង់​បំផុត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ចំពោះ​រដ្ឋធម្មនុញ្ញ​កម្មវិធី​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​ ៤ របស់​រាជរដ្ឋាភិបាល​។ លោកបាន​សន្យា​ថា​នឹង​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​សច្ចធម៌​ចំពោះ​មុខ​ច្បាប់ និង​បទប្បញ្ញត្តិ​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​។

លោកថ្លែង​ថា​៖ «​ក្រៅ​ពី​នេះ​ខ្ញុំ​សូម​ប្ដេជ្ញា​ដែរ​ថា នឹង​ប្រើ​កម្លាំងកាយ​ចិត្ត និង​គំនិត​ប្រាជ្ញា ដើម្បី​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ល្អ​ប្រសើរ​»​។

លោក ស ថេត ត្រូវ​បាន​តែងតាំង​ជា​អគ្គស្នងការរង​នគរបាល​ជាតិ​នៃក្រសួងមហាផ្ទៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពី​លោក​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង។

ស ថេត ក្នុងពិធីគោរពទង់ជាតិ

គួររម្លឹកថា លោក ស ថេត នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អត្តលេខ​១៥៧២២ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០០៨/១០៨០ ចុះ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០០៨ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៥/១០៤៦ ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥៕