ក្រុមបាល់ទាត់ Khmer United ម្ចាស់បុរី វិមានសំណាង ប៉ះក្រុមខ្លាំងល្ងាចនេះ នៅតារាងបឹងត្របែក

ជុំវិញ​ឧកញ៉ា

នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២នេះ ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ​អគ្គនាយក​បុរី វិមាន​សំណាង ​​​នឹង​ដឹក​នាំ​តំបន់​ប្រយុទ្ធ​នៃ​​ក្រុមបាល់ទាត់ Khmer United ​​​ដើម្បី​តទល់​នឹង​ក្រុម​ខ្លាំង​ Cham Ka Morn Lion ​ក្នុង​ការ​ប្រកួត​ពាន​ពាក់​កណ្តាល​អាជីព​ KW Cambodia League 2022 ​​សប្តាហ៍​ទី​៤ ​​នៅ​ទីលាន​ប្រកួត​វិទ្យាល័យ​បឹង​ត្របែក ​​នា​វេលា​ម៉ោង ០៤:៣០ នាទី​រសៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ជំនួប​របស់​ក្រុម​ទាំង​ពីរ​នេះ គឺជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល B ​​ខណៈ​ដែល​ការ​ប្រកួត​កន្លង​មក​ Cham Ka Morn Lion ទើប​តែ​លេង​បាន​២​ប្រកួត ក្នុង​នោះ​ចាញ់​​មួយ​ប្រកួត និង​ឈ្នះ​មួយ​ប្រកួត រីឯ​ Khmer United ​​លេង​បាន​៣​ប្រកួត​ហើយ ក្នុង​នោះ​ឈ្នះ​ទាំង​៣​ប្រកួត មាន៩ពិន្ទុពេញ និង​កំពុង​ឈរ​លើ​កំពូល​តារាង​​ពូល B ជា​បណ្តោះ​អាសន្ន។

កាលពី​ប្រកួត​​សប្តាហ៍​ទី​៣កន្លង​ទៅ​ របស់​ក្រុម Khmer United​ ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ​​ដែល​ជា​ប្រធាន​ក្រុម និង​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ខ្លាំង​មួយ​នេះ ​​បាន​ស៊ុត​ហែតទ្រីក (៣​គ្រាប់​ម្នាក់​ឯង) ទៅ​លើ​ក្រុម Sena Angkor FC ​​ដូច្នេះ​ចាំ​មើល​ថា ​​តើ​ក្នុង​សប្តាហ៍​ទី​៤​នេះ លោក​ឧកញ៉ា​នឹង​នៅ​បន្ត​ទម្រង់​លេង​ដ៏​ល្អ​នេះ​ បាន​ទៀត ឬ​យ៉ាង​ណា សូម​ចាំ​តាម​ដាន​​លទ្ធផល​ទាំង​អស់​គ្នា។

​​KW Cambodia League ប្រចាំឆ្នាំ២០២២នេះ នាំមកជូនដោយ៖ បុរី វិមានសំណាង Borey Vimean Samnang ជាលំនៅឋានបែបអភិជន, បុរី ខេអេស រ៉េស៊ីដេន Borey KS Residence ស្ថិតលើផ្លូវ​ជាតិ​លេខ១ ១៥នាទីពីច្បារអំពៅ និងក្រុមហ៊ុនអចលនទ្រព្យ Keller Williams Cambodia ដែលជាក្រុមហ៊ុន​អាមេរិកលេខ១ ក្នុងការទិញលក់អចលនទ្រព្យ ដោយមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេស ជាអ្នកឧបត្ថម្ភនិងគាំទ្រផ្ដាច់មុខ៕