សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រៀមបើកថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតជំនាញវិស្វកម្មបរិស្ថាន គាំទ្រដោយកូរ៉េ

សង្គម​និង​សេដ្ឋកិច្ច

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រៀមអនុវត្តកម្មវិធីសិក្សាពីវិស្វកម្មបរិស្ថាន ចាប់តាំងពីថ្នាក់បរិញ្ញាបត្រ ដល់អនុបណ្ឌិត ដែលគាំទ្រដោយទីភ្នាក់ងារ KOICA របស់ប្រទេសកូរ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ដឹកនាំ​ប្រតិភូ​នៃ​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​មហាវិទ្យាល័យ​វិស្វកម្ម និង​មហាវិទ្យាល័យ​សិក្សា​អភិវឌ្ឍ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​សមភាគី​កូរ៉េ នៅអំឡុងថ្ងៃទី១៧ដល់ទី២២ ខែ​សីហា ឆ្នាំ២០២២នេះ នៅ​ក្រុងក្វាងជូ នៅប្រទេសកូរ៉េ។

ដំណើរ​ទស្សន​កិច្ច​លើកនេះ កម្ពុជានិងជួបជាមួយ​សមភាគី​កូរ៉ និងសិក្សាពិនិត្យ​មន្ទីរ​ពិសោធន៍ ប្រព័ន្ធ​គ្រប់គ្រង​ការសិក្សា បណ្ណាល័យនៅក្រុងក្វាងជូ។

សូមជម្រាបថា មហាវិទ្យាល័យ​វិស្វកម្ម នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ទទួល និង​ត្រៀម​អនុវត្ត​គម្រោង​អភិវឌ្ឍ​ថថ្មីនេះ ដោយ​មាន​ការ​គាំ​ទ្រ​ពី​ទី​ភ្នាក់ងារ KOICA នៃប្រទេសកូរ៉េ ដោយ​មាន​កិច្ច​សហការ​ជាមួយ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ក្វាងជូ ដើម្បី​បង្កើត​កម្មវិធីសិក្សា​ស្តី​ពី “វិស្វកម្ម​បរិស្ថាន”។

តាម​រយៈ​គម្រោង​អភិវឌ្ឍ​ថ្មី​មួយ​នេះ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នឹង​មាន​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត​ជំនាញ​វិស្វកម្ម​បរិស្ថាន មន្ទីរ​ពិសោធន៍​វិទ្យាសាស្រ្ត ការ​កសាង​សមត្ថភាព​សាស្ត្រាចារ្យ ការ​ស្រាវជ្រាវ​រួមគ្នា ក៏​ដូចជា​ឱកាស​សម្រាប់​ការ​ផ្លាស់​ប្តូរ​និស្សិតផងដែរ៕