លោក ឃឹម ហ្វីណង់ ឡើងមកកាន់អភិបាលរងខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដំឡើងឱ្យមកកាន់តំណែងអភិបាលរងខេត្តសៀមរាប មានឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ១ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃឹម ហ្វីណង់ បានឡើងកាន់តំណែងជាអភិបាលស្រុកបន្ទាយស្រី ក្នុងឆ្នាំ២០១៩។ កេរ្តិ៍ឈ្មោះអភិបាលស្រុកវ័យក្មេងរូបនេះមានភាពល្បីល្បាញគួរឱ្យកត់សម្គាល់ លើការ គ្រប់គ្រងបរិស្ថាន អភិវឌ្ឍទេសចរណ៍ និងកសិកម្ម។

លោក ឃឹម ហ្វីណង់ មានប្រវត្តិសិក្សាអនុបណ្ឌិតនៅសហរដ្ឋអាមេរិក។ ជាកូនប្រុសអតីតអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ។ ជាមួយគ្នានេះ លោក​ត្រូវបានតម្លើង​ឋានន្តរស័័ក្តិជានាយឧត្តមសេនីយ៍ (ផ្កាយ៤) នៃកងយោធពលខេមរភូមិន្ទ។

លោក ឃឹម ហ្វីណង់ បច្ចុប្បន្នមានវ័យ ៣៨ឆ្នាំ មានទីកន្លែងកំណើតភូមិបន្ទាយចាស់ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។

ដោយសារតែជាថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានក្រមសីលធម៌ដ៏ល្អប្រពៃបែបនេះហើយ​ទើបធ្វើឱ្យលោក ឃឹម ហ្វីណង់ ក្លាយជាថ្នាក់ដឹកនាំដ៏គំរូមួយរូប ទទួលក្ដីស្រឡាញ់ ការគាំទ្រពីប្រជាជន។

គួររំលឹកថា នៅក្នុងអនុក្រឹត្យរាជរដ្ឋាភិបាល តែងតាំងលោក​ ឃឹម​ ហ្វីណង់ ជាអភិបាលរងនោះ ក៏ត្រូវបានតែងតាំង​អភិបាលរងខេត្ត​សៀមរាប​​ចំនួន ៣រូបទៀត គឺ លោក សុខ ថុល, លោកស្រី ម៉ននី រង្សី និងលោក យិន លីនណេ៕