មហាសេដ្ឋី​ឥណ្ឌា Ambani កោះហៅកូនៗមកចែកមរតកស្នងមុខជំនួញរាប់ពាន់លានដុល្លារ

អន្តរជាតិ

លោក Mukesh Ambani គឺជា​ស្ដេចត្រាញ់​លើ​វិស័យ​ពាណិជ្ជកម្ម​រាប់​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​មាន​បំផុត​ម្នាក់​ប្រចាំ​ប្រទេស​ឥណ្ឌា​ផងដែរ ពោល​ជា​អ្នកមាន​ដាច់គេ​បន្ទាប់​ពី​លោក Gautam Adani។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ Mashable បាន​រាយការណ៍​ថា មហាសេដ្ឋី​វ័យ ៦៥ ឆ្នាំ​បាន​សម្រេច​ប្រកាស​ពី​ការ​ផ្ទេរ​មុខ​ជំនួញ​តម្លៃ​រាប់រយពាន់លានដុល្លារ​ទៅ​កាន់​អ្នកជំនាន់ក្រោយ នៅ​ក្នុង​ការ​ថ្លែងសន្ទរកថា​ក្នុង​កម្មវិធី​គម្រប់ខួប ៤៥ ឆ្នាំ​នៃ​កិច្ច​ប្រជុំ​ទូទៅ​របស់​ក្រុមហ៊ុន​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ២៩ សីហា​កន្លង​ទៅ។

ក្នុង​នោះ​លោក​បាន​បញ្ជាក់​ថា កូនភ្លោះ Akash Ambani និង Nita Ambani នឹង​ក្លាយជា​អ្នកស្នង​មុខជំនួញ​លើ​វិស័យ​ទូរគមនាគមន៍ និង​វិស័យ​លក់​ទំនិញ​ផ្សេងៗ ស្របពេល​កូនពៅ Anant Ambani នឹង​គ្រប់គ្រង​លើ​វិស័យ​ថាមពល​នៃ​ក្រុមហ៊ុន​មេ Reliance Industries។

បន្ថែម​ពី​នោះ មហាសេដ្ឋី​ខាងលើ​បាន​អះអាង​ថា កូនៗ​ទាំង ៣ របស់​លោក​គឺ​សុទ្ធតែ​មាន​ទស្សនវិស័យ​ខ្ពស់​លើ​ការ​រកស៊ី ហើយ​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ និង​ធ្វើការ​ជាមួយ​ក្រុមការងារ​ជំនាន់​ក្រោយ​ដែល​មាន​ចក្ខុវិស័យ​ល្អៗ​ជាមិនខាន៕

230 Shares