ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះហើយ

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការជាសាធារណៈនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងវត្តមានហាងម៉ាកល្បីៗជាច្រើនមកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០ លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល របស់​សហស្ថាបនិក​ក្រុមហ៊ុន​ ជីប ម៉ុង គ្រុប ដែលមាន​​អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េង ផ្សារទំនើប ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល បានទាក់ទាញដៃគូពាណិជ្ជកម្ម​ជាច្រើន ដែលសុទ្ធសឹងជាម៉ាកលំដាប់ ថ្នាក់ជាតិ និងអន្តរជាតិ តួយ៉ាងដូចជា H&M, Adidas, Calvin Klein, Parfumerie, Converse, Fila, Nine West, Starbucks, Brown Coffee and Bakery, Ice-Watch, TEN11, Kohnan Japan, Miniso, Chip Mong Supermarket ជាដើម។

ផ្សារទំនើបដែលត្រូវបានសាងសង់អស់រយៈពេលជាង ៤ ឆ្នាំនេះ មិនត្រឹមតែបម្រើតម្រូវការដ៏ច្រើនលើស​លប់​របស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនង​ជិតស្និទ្ធ​រវាងដៃគូពាណិជ្ជកម្ម ជាពិសេសរវាងកម្ពុជា និងវិនិយោគិនបរទេស បង្កើនជីវភាពរស់នៅបែប​ស៊ីវីល័យ និងថែមទាំងបង្កើតនូវឱកាសការងារយ៉ាងសម្បូរបែបជូនដល់ប្រជាពលរដ្ឋទៀតផង។

តើលោកអ្នកស្គាល់ទីតាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយឬនៅ? ផ្សារទំនើបខ្នាតយក្ស​នេះ​មាន​ទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន (Google Map) ស្ថិតនៅក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល។

សូមកុំភ្លេចរង់ចាំការបើកដំណើរការផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នាណា៎! សម្រាប់​ព័ត៌មាន​បន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ Chip Mong 271 Mega Mall