តើស្រាទំពាំងបាយជូរព្រៃរបស់សិប្បករខេត្តព្រះវិហារ មានអត្ថប្រយោជន៍យ៉ាងណាខ្លះ?

អាជីវកម្ម

លោកស្រីសូនី ជាម្ចាស់សិប្បកម្មស្រាទំពាំងបាយជូរព្រៃបានប្រាប់ឧកញ៉ាញូស៍ឱ្យដឹងថា ស្រាទំពាំងបាយជូព្រៃនេះមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ។ហេតុនេះហើយទើបលោកស្រីសម្រេចចិត្តបើកសិប្បកម្មផលិតជាលក្ខណៈគ្រួសារនេះឡើង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីបានលើកឡើងថា រូបមន្តដែលយកមកផលិតនេះគឺបានមកពីប្រទេសបារាំង ដែលក្នុង១ឆ្នាំគឺធ្វើម្ដង ឬមួយរដូវធ្វើម្ដង ។

លោក ទិច ដែលជាអ្នកគ្រប់គ្រងការលក់ក៏បានឱ្យដឹងថា​ ចំពោះការផលិតនេះ គឺខាងសិប្បកម្មទទួលទិញពីបងប្អូនជនជាតិភាគតិចកួយដែលរស់នៅតំបន់ក្បែរនោះ ។ ហើយការទទួលទិញ ក្នុងមួយគីឡូតម្លៃ២០០០រៀលដែលក្នុងមួយថ្ងៃទិញចន្លោះពី៥០ទៅ១០០គីឡូក្រាមតែប៉ុណ្ណោះ ។

លោកក៏បានបញ្ជាក់ផងដែរថា ក្នុងការផលិតមួយរដូវគឺបានតែ៨០ធុង ឬ១០០ធុងតែប៉ុណ្ណោះ ដែលក្នុងមួយធុង២០លីត្រលក់បាន ៧០ដុល្លារ ។ សម្រាប់ការលក់ជាលីត្រវិញក្នុងមួយលីត្រតម្លៃ៦០០០០រៀល ។ ក្រៅពីនេះខាងសិប្បកម្មក៏មានទទួលការកម្ម៉ង់ផលិតផងដែរនៅស្រាកន្ទួតព្រៃ ដែលស្រាប្រភេទថ្មីនេះលក់១លីត្រក្នុងចន្លោះ ៣០-៤០ ដុល្លារ ។ បើក្រឡេកមកមើលកម្រិតអាល់កុលក្នុងស្រានេះមាន ១១.៥% តែប៉ុណ្ណោះទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មបន្ទាប់ពីបានចុះពិនិត្យផ្ទាល់ ។

បើតាមអតិថិជនដែលទិញស្រាទំពាំងបាយជូព្រៃប្រាប់ឱ្យដឹងថា ស្រាប្រភេទនេះមានអត្ថប្រយោជន៍ច្រើនណាស់ដូចជា ជួយដល់ក្លៀន បាយបាន សម្រានស្រួល ជួយសម្រួលពេលឈឺចង្កេះ មានរសជាតិឆ្ញាញ់ ប្រកបដោយគុណភាព ព្រមទាំងអត្ថប្រយោជន៍ច្រើនទៀត ។

ជម្រាបជូនផងដែរថា សិប្បកម្មនេះមានកំណើត៣ឆ្នាំហើយដោយចំណាយដើមទុន៥០០ដុល្លារក្នុងការចាប់ផ្ដើមដំបូង ។ រហូតមកដល់បច្ចុប្បន្ននេះសិប្បកម្មអាចរកប្រាក់ចំណេញ ចន្លោះពី ១០០០ទៅ១៥០០ដុល្លារក្នុងមួយរដូវ ៕

បណ្ដុះកូនទំពាំងបាយជូរព្រៃ