២ ឆ្នាំចុងក្រោយ សិង្ហបុរីចាយលុយជាង ៥០ ពាន់លានដុល្លារ ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩

អន្តរជាតិ

ជំងឺរាតត្បាត​កូវីដ ១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយបណ្ដាប្រទេស​នៅ​អាស៊ី​ក៏​ទទួល​រង​ឥទ្ធិពល​ខ្លាំងក្លា​ពី​វា​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង ប្រទេស​សិង្ហបុរី​ផ្ទាល់​គឺ​បាន​ចាយ​លុយ​ប្រមាណ ៧២,៣ ពាន់​លាន​ដុល្លារ​សាំងហ្គាពួរ​ ឬ​ប្រមាណ​ជិត ៥២ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឹ​មួយ​នេះ សម្រាប់​រយៈកាល​ ២ ឆ្នាំ​ចុងក្រោយ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។

ប្រភពដដែល​បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​ចំណាយ​លុយ​ប្រមាណ ១៣,៤ ពាន់​លាន​ដុល្លារ​សាំងហ្គាពួរ​សម្រាប់​វិធានការ​សុខភាព​សាធារណៈ ៥០,៦ ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ទ្រទ្រង់​ដល់​បុគ្គលិក និង​អាជីវករ​ផ្សេងៗ ខណៈ ៨,៣ ពាន់​លាន​ទៀត គឺ​ជួយ​ដល់​ក្រុម​គ្រួសារ​ដែល​បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ។

យ៉ាងណា បើ​យោង​តាម​ការ​អះអាង​ពី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ទំហំ​ចំណាយ​ ២ ឆ្នាំ​មក​នេះ គឺ​តិច​ជាង​ការ​គ្រោង​ទុក ដែល​នឹង​ត្រូវ​ចំណាយ ១០០ ពាន់​លាន​ដុល្លារ ដោយសារ​រដ្ឋាភិបាល​ចាត់វិធានការ​បាន​រហ័ស៕

168 Shares