សម្តេច ហ៊ុន សែ​ន ជំរុញលើ​កក​ម្ព​​ស់​​វិស័យសហ​គ្រាសធុន​តូច និង​ម​ធ្យមនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម​នៅមានសក្តានុពល ខ្លំាងណាស់នៅកម្ពុជា ពិសេសខាងវិស័យកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញសហគ្រាសធុនតូច និងមធ្យម បាននឹងកំពុងបង្កើនការងារដល់ពលរដ្ឋ និងពង្រីកចង្វាក់ផលិតកម្មនៅក្នុងស្រុក។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសពីការមិនយកពន្ធលើផ្ទះដែលមាន​តម្លៃក្រោម៧ម៉ឺនដុល្លារផងដែរ។ ទន្ទឹមនឹងនេះ សម្តេច បានជំរុញដល់ក្រុម​ហ៊ុនដែល​សាងសង់ផ្ទះក្នុងតម្លៃសមរម្យលក់ ឲ្យមន្រ្តីរាជការ តែបើពេលនេះ លក់មិន​ទាន់​អស់នោះ គឺអាចបន្តលក់ឲ្យពលរដ្ឋជាទូទៅ។

សម្តេច មានប្រសាសន៍ថា វិធានការរបស់ររាជរដ្ឋាភិបាលនាពេលនេះ គ្រាន់តែជាវិ​ធានការជុំទី១ប៉ុណ្ណោះ។ វិធានការជាច្រើនទៀតបានកំពុងសិក្សា ​ដែលមិនមាន​ទម្លាប់ទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់នោះទេ៕