ជៀសវាង​ការ​បិត​រោងចក្រ សម្ដេច​​គ្រោង​​បញ្ចេញ​យន្ត​ហោះ ទៅ​ដឹក​វត្ថុ​ធាតុ​ដើម​ពី​ចិន​តែ​ម្ដង

សង្គម​និង​សេដ្ឋកិច្ច

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ពីធី​អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨តភ្ជាប់ពី ខេត្ត បន្ទាយមានជ័យ ទៅ​ខេត្ត​ឧត្តរមានជ័យ​នា​ព្រឹក​នេះ ​បាន​ថ្លែង​មុន​នេះ​ថា ដើម្បី​ជៀសវាង ការ​បិត​រោង​ចក្រ​នៅ​កម្ពុជា សម្ដេច​គ្រោង ឲ្យ​បាន យក​យន្ត​ហោះ ទៅ​ដឹក​វត្ថុ​ធាតុ​ដើម ពី​ប្រទេស​ចិន​មក​តែ​ម្ដង ដែល​កន្លង​មក វត្ថុធាតុដើម​នាំ ដឹក​តាម​នាវា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេច​តេជោ បាន​​បញ្ជាក់​ថា ចំពោះ​វត្ថុ​ធាតុ​ដើម ដែល​នឹង​​ត្រូវ​យក​មក ផ្គត់ផ្គង់​ការ​ផលិត​តាម​រោង​ចក្រ​នៅ​កម្ពុជា ប្រឈម​លើ ការ​ខ្វះ​ខាត​នា​ពេល​ខាង​​​មុខ​នោះ ដោយសារ​តែ​ជំងឺ​កូរ៉ណា​នោះ សម្ដេច​​ត្រៀម​ប្រើ វិធី​២ ​ក្នុង​ការ​​​បង្ការ​បញ្ហា​នេះ ទី១ គឺ​យក​យន្ត​​ហោះ​របស់​ប្រទេស ចិន និង យន្ត​ហោះ​នៅ​ស្រុក​ខ្មែរ ទៅ​ដឹក​មក​ពី ស្រុក​ចិន​តែ​ម្ដង ។ ​ទី២ ចំពោះ​ការ​ដឹក​តាម​នាវា នៅ​តែ​បន្ត​ដឹក​មក​ជា​បន្ត​បន្ទាប់។

ទន្ទឹម​គ្នា​នោះ​ដែរ ប្រសិន​បើ​ការ​ធ្វើ​របៀប​នេះ រោង​ចក្រ​នៅ​តែ បិត​បណ្ដោះអាសន្ន​ទៀត​នោះ ក្មួយ​កម្មការ ក៏​​នឹង​ត្រូវ​ទទួល​បាន​ប្រាក់ ឧបត្ថម្ភ​៦០% ប្រមាណ​ជា ១២០ ដុល្លារ ជា​រៀង​រាល់​ខែ​ផង​ដែរ។ប៉ុន្តែ​បែប​នេះ​ក្ដី សម្ដេច មិន​ចង់​ឲ្យ​មាន​​ការ​បិត​រោង​ចក្រ ដែល​ជា​ឆ្នាំ​បាយ របស់​បង​ប្អូន​កូន​ក្មួយ ជា​កម្មការ​ឡើយ៕