ទំនិញក្លែង​ក្លាយ​២២មុខ ​ស្មើ​នឹង​ជាង​ ៨ ​តោន ត្រូវ​បាន​​កិន​កម្ទេច​ចោល នៅ​ខេត្តកំពង់ធំ

សង្គម​និង​សេដ្ឋកិច្ច

ផលិតផលក្លែងក្លាយ និងខូចគុណភាពចំនួន ៨តោនស្មើរនឹង ២២មុខត្រូវបាន​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយសម្រេចកិនកម្ទេចចោល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ស្ថិតក្នុង ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៍ មៀច សុផាន់ណា បញ្ជាក់ថា សមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយអាជ្ញាធរខេត្ត កម្លាំងសមត្ថកិ​ច្ចនានា និងព្រះរាជអាជ្ញា ចុះបង្រ្កាផលិតផលក្លែងក្លាយ ក្នុងសហគ្រាស ០៤កន្លែង នៅក្នុងខេត្តកំពង់ធំ ហើយសមត្ថកិច្ចចម្រុះ បានរកឃើញ ផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទ ព្រមទាំងបានរឹបអូសរក្សាទុកបានចំនួន២២មុខ ប្រមាណ​ជាង៨តោន។

 លោកថា ផលិតផលទាំងនេះត្រូវកិនកម្ទេចចោលតាមការ​បង្គាប់របស់តុលាការ​នៅពេលនេះ រួមមាន ផលិតផលទឹកក្រូចចម្រុះម៉ាកសញ្ញា ផលិតផលតែបៃតង ស្រាបៀរ ផលិត​ផលទឹកសុទ្ធ មេទឹកក្រូច ស្ករអំពៅ, មេក្លិនក្រូច ប្រភេទA3923 និងល័ក្ត Apple Green ជាដើម។

ឯកឧត្តម អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្ញើសារដល់ឈ្មួញទុច្ចរិត​ទាំងឡាយ ត្រូវតែបញ្ឍប់ជាបន្ទាន់ ចំពោះសកម្មភាពល្មើសច្បាប់ ដែលបង្ក​ហានិ​ភ័យខ្ពស់ប៉ះពាល់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ សុវត្ថិភាពសង្គម ៕