យុវតីស្នងមរតក Nexon ក្លាយជាមហាសេដ្ឋីវ័យក្មេង​បំផុតលើលោក ត្រឹមវ័យ ១៨ ឆ្នាំ

អន្តរជាតិ

កន្លង​មក​ងារ​ជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​លើ​លោក គឺ​សុទ្ធតែ​មាន​វ័យ​លើស ២០ ឆ្នាំ ប៉ុន្តែ​ថ្មីៗនេះ​យុវតី​ជនជាតិ​កូរ៉េខាងត្បូង​ដែល​មាន​វ័យ​ត្រឹម ១៨ ឆ្នាំ បាន​ទទួល​តំណែង​ជា​មហាសេដ្ឋី​វ័យ​ក្មេង​បំផុត​លើ​លោក ក្រោយ​នាង​បាន​ទទួល​មរតក​ពី​ឪពុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះ​ផ្សាយ​ពី Economictimes បាន​ឲ្យ​ដឹង​ថា Kim Jung-youn គឺ​ជា​កូនស្រី​របស់​ស្ថាបនិក Nexon លោក Kim Jung-ju ដែល​បាន​ចែកឋាន​ទៅ​កាលពី​ខែកុម្ភៈ​ ក្នុង​អាយុ ៥៤ ឆ្នាំ ហើយ​ក៏​បាន​បន្សល់​ទុក​ទ្រព្យសម្បត្តិ​រាប់ពាន់​លាន​ដុល្លារ​ដល់​កូនស្រី និង​ភរិយា​ផងដែរ។

ដោយឡែក បើ​តាម​​ Forbes វិញ​ក៏​បាន​រាយការណ៍​បន្ថែម​ដែរ​ថា ភរិយា​របស់​លោក Kim គឺ​បាន​ក្លាយជា​មហាសេដ្ឋី​មុនពេល​លោកចែកឋាន​ទៅ​ទៀត ដ្បិត​អ្នកស្រី​មាន​ភាគហ៊ុន​ធំ​បំផុត​មួយ​នៅ​ក្រុមហ៊ុន។

ចំណែក​ឯ​ទ្រព្យសម្បត្តិ​ដែល​កូនស្រី​លោក Kim នឹង​ទទួល​បាន​គឺ​មាន​ប្រហែល ២,៥ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ដោយសារ​ពន្ធ​នៃ​ច្បាប់​ផ្ទេរមរតក​គឺ​មាន​ទំហំ​ធំធេង ពោល​គឺ​ត្រូវ​បង់ពន្ធ​ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ ដូច្នេះ​ទ្រព្យសម្បត្តិ​ដែល​នៅ​សេសសល់​គឺ​ប្រមាណ ១ ពាន់​លាន​ដុល្លារ។

សូមជម្រាប​ដែរ​ថា ​កញ្ញា Kim Jong-youn គឺ​ជា​មនុស្ស​មាន​ឯកជន​ភាព​តឹងរ៉ឹង​បំផុត សូម្បី​តែ​ព័ត៌មាន​ផ្ទាល់ខ្លួន​​របស់នាង​ក៏​ពិបាក​ក្នុងការ​ស្វែងរកលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ៕​

74 Shares