Toyota គ្រោងផលិតរថយន្តក្នុងខែតុលា តិចជាងរាល់ខែ ១០ ម៉ឺនគ្រឿង ដោយសារបញ្ហាមួយ

អន្តរជាតិ

កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​តៅ ក្រុមហ៊ុន Toyota Motor Corp បាន​បង្ហើប​ថា ពួកគេ​មាន​គម្រោង​នឹ​ផលិត​រថយន្ត​ប្រហែល ៨០០ ០០០ គ្រឿង​ទូទាំង​សកលលោក​នៅ​ខែតុលា ដែល​ចំនួន​មួយ​នេះ​គឺ​តិចជាង​រាល់ខែ​ប្រមាណ ១០០ ០០០ គ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយ​ពី CNA បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ក្រុមហ៊ុន​ជប៉ុន​សម្រេច​ផលិត​រថយន្ត​តិចជាង​រាល់ខែ​បែបនេះ គឺ​ដោយសារ​កង្វះខាត​បន្ទះឈីប​រថយន្ត។

សូមជម្រាប​ដែរ​ថា Toyota គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​បំផុត​លើលោក បើតាម​របាយការណ៍​ផ្នែកលក់​របស់​ពួកគេ ហើយ​កាលពី​ខែមុន​ពួកគេ​មាន​បំណង​ចង់​ផលិត​រថយន្ត ៩០០ ០០០ គ្រឿង​ពី​ខែកញ្ញា​ដល់​វិច្ឆិកា។

ប៉ុន្តែ​ដោយសារ​កង្វះខាត​បន្ទះ​ឈីប ធ្វើ​ឲ្យ​ក្រុមហ៊ុន​សម្រេច​ចិត្ត​ថា នឹង​បន្ថយ​ចំនួន​មក​ត្រឹម ៨៥០ ០០០ គ្រឿង​ក្នុង​មួយខែ​ចន្លោះពី​ខែតុលា​ ដល់​ធ្នូ។ យ៉ាងណា Toyota នៅ​តែ​ប្រកាន់​ខ្ជាប់​ជំហរ​ផលិត​រថយន្ត​ឲ្យបាន ៩,៧ លាន​គ្រឿង​ទូទាំង​សកលលោក រហូត​ដល់​ខែមីនា ២០២៣ ផងដែរ៕

4 Shares