ឥណ្ឌូនេស៊ី ត្រៀមបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌា ជាលើកដំបូង

អន្តរជាតិ

អាកាសយានដ្ឋាន North Sumatra Kualanamu Worldwide របស់ប្រទេសឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌា នៅចុងឆ្នាំ ២០២២ នេះ ដែលជាការផ្លាស់ប្តូរចុងក្រោយមួយ ក្នុងការបង្កើនចំនួនអ្នកដំណើរមកកាន់ប្រទេសរបស់ខ្លួន ពីទូទាំងពិភពលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្លូវដែលបើកចំហររវាងប្រទេសឥណ្ឌា និងតំបន់អាស៊ាន គឺមានទំហំធំគួរសម ហើយបច្ចុប្បន្នមិនមានជើងហោះហើរត្រង់ណាមួយ ត្រូវបានតភ្ជាប់រវាងប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌានៅឡើយនោះទេ ។ នេះបើយោងតាមការបញ្ជាក់ពីនាយកប្រតិបត្តិអាកាសយានដ្ឋានជាតិឥណ្ឌូនេស៊ី លោក Angkasa Pura Aviasi Achmad Rifai នៅថ្ងៃពុធទី ២១ ខែកញ្ញាកន្លងទៅ ។

មិនតែប៉ុណ្ណោះ ទិន្នន័យផ្លូវការមួយ បានបង្ហាញថាចំនួន ២១% នៃភ្ញៀវទេសចរ មកពីប្រទេសឥណ្ឌា ជាធម្មតាចូលមកកាន់ប្រទេសឥណ្ឌូនេស៊ី តាមរយ:ប្រទេសសមាជិកអាស៊ានផ្សេងៗគ្នាប៉ុណ្ណោះ ។

ដូច្នេះហើយ លោក Achmad Rifai បាននិយាយថា អត្រានេះគឺខ្ពស់ណាស់ ហើយអាកាសយានដ្ឋាន Kualanamu នឹងបើកជើងហោះហើរត្រង់ទៅ និងមកពីប្រទេសឥណ្ឌា ដូច្នេះប្រហែល ១២% នៃភ្ញៀវទេសចរទាំងនោះ អាចធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូនេស៊ី ដោយមិនចាំបាច់ត្រូវឆ្លងកាត់ប្រទេសអាស៊ានណាមួយឡើយ ៕